ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ ក្រសួងគ្រោងនឹងរៀបចំកម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព នៅតាមផ្សារទំនើប
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងនឹងរៀបចំកម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពនៅតាមផ្សារទំនើប ដើម្បីផ្តល់ភាពងាយស្រួលដល់និយោជកផ្សព្វផ្សាយព័ត៌មានឱកាសការងារដល់អ្នកស្វែងរកការងារធ្វើ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពនៅតាមផ្សារទំនើបនេះ ក្រសួងការងារ នឹងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ជាមួយការដាក់តាំងពិព័រណ៍ផងដែរ។
លោក កត្តា អ៊ន បានបន្តថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព នឹងត្រូវបានរៀបចំឡើងជាវេទិកាថ្មីមួយនៅតាមផ្សារទំនើប ដើម្បីជាការជួបជុំគ្នានៅកន្លែងតែមួយ ដែលងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារ ផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ កម្មវិធីអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកម្មសិក្សាការងារ រួមនឹងការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស។
លោកបានបន្តថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពឆ្នាំនេះ មានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ២០ ដែលប្រមូលផ្ដុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥ ៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិកាចែករំលែកចំណេះដឹង និងបទពិសោធ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាការងារ» ដោយវាគ្មិនចំនួន ៥ រូប ព្រមទាំងមានការប្រគំតន្ត្រី និងការចូលរួមឆ្លើយសំណួរដើម្បីទទួលបានរង្វាន់ផងដែរ។
លោកបានបន្ថែមថា គោលបំណងពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យនិយោជកធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាព អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយកម្មវិធីវគ្គអប់រំបណ្ដុះបណ្ដាល ការអភិវឌ្ឍជំនាញផ្សេងៗ និងឱកាសអាហារូបករណ៍ សិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ អាចទទួលបានព័ត៌មានឱកាសការងារ ប្រឹក្សាយោបល់ និងមគ្គុទ្ទេសក៍អាជីព ការងារ និងវិជ្ជាជីវៈ តាមរយៈវេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធ និងគន្លឹះសំខាន់ៗ ផ្សេងៗ ក៏ដូចជានៅតាមបញ្ជរតាំងបង្ហាញរបស់ក្រុមហ៊ុន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញក្នុងទីផ្សារការងារ និង ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីទីតាំងផ្តល់សេវាការងារ និងសេវារបស់បេឡាជាតិសន្តិសុខសង្គម ដែលមានការិយាល័យផ្តល់សេវារបស់ខ្លួនដោយផ្ទាល់ នៅទីតាំងផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី។
លោក កត្តា អ៊ន បានអំពាវនាវដល់សាធារណជន យុវជន ចូលរួមក្នុងកម្មវិធីដ៏ធំនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានផ្ទាល់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET)៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ