Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​ថៃ​សុំ​ឱ្យ​អាជ្ញាធររឹត​​បណ្តឹង​​បន្ថែម​លើ​ទំនិញ​នាំ​ចូល​ថោក​ៗ​​ ដែល​បង្ខូច​តម្លៃ​ទីផ្សារ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ​ លោក​ សេដ្ឋា ថាវីស៊ីន​ បាន​ស្នើឱ្យភ្នាក់ងាររដ្ឋាភិបាលបង្កើនសកម្មភាព​ដើម្បី​ប្រឆាំង​នឹង​ទំនិញ​នាំ​ចូល​ថោកៗ​​ដែល​បង្ខូច​តម្លៃ​ទីផ្សារ​ ​រួមទាំងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើអាជ្ញាប័ណ្ណ និងការចុះបញ្ជី ការបង់ប្រាក់ និងការត្រួតពិនិត្យគុណភាព។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​របស់​នាយករដ្ឋម​ន្រ្តី​រូប​នេះ​ ធ្វើ​ឡើង​ក្រោយ​ការលក់ទំនិញអនឡាញ​ពីបរទេស​ ជាពិសេសទំនិញ​នាំ​ចូល​ពី​ចិន​ដែល​មាន​តម្លៃ​ថោក​ ​រង​ការត្រួតពិនិត្យ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ដោយសារ​តែ​អ្នក​ផលិតក្នុងស្រុកប្រឈមនឹងផលប៉ះពាល់​ធ្ងន់​ធ្ងរ​។

លោក សេដ្ឋា បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា លោកចង់ឃើញវិធានការប្រឆាំងការលក់បង្ខូចថ្លៃកាន់តែខ្លាំង សម្រាប់ប្រតិបត្តិការទាំងក្រៅ​ និងក្នុង​អនឡាញនៅចុងខែនេះ។

កាល​ពី​ខែ​មុន រដ្ឋាភិបាលថៃ​​បាន​បន្ថែម​ពន្ធ​​​តម្លៃ​បន្ថែម ៧ ភាគរយ​​ លើ​ទំនិញ​នាំ​ចូល​ទាំង​អស់​ដែល​មាន​តម្លៃ​ក្រោម ១ ៥០០ បាត ខណៈ​មាន​ការ​ពិភាក្សាស្ដីពី​​ការ​បង្កើន​ពន្ធគយផង​ដែរ​។

កាល​ពី​ថ្ងៃ​អង្គារ​ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយ​ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងកំណត់បរិមាណ និងតម្លៃនៃទំនិញដែលនាំចូលតាមរយៈបណ្តាញអនឡាញជារៀងរាល់ឆ្នាំ។ លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ។

ទាំងលោក សេដ្ឋា និងលោក Chai ​មិន​បាន​ហៅ​ឈ្មោះ​​ទំនិញ​មាន​ប្រភព​ពី​ចិនជាក់លាក់នោះទេ ប៉ុន្តែក្រុម​ជំនាញ​ផ្សេង​ៗ​​រួមទាំងសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ បាននិយាយថា ផលិតករក្នុងស្រុកកំពុង​រង​ផល​ប៉ះ​ពាល់​ពីការប្រកួតប្រជែងជាមួយទំនិញថោក​ៗ​ចិន។

លោក Chai បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «មានការហូរចូលនៃផលិតផលនាំចូលតាមអ៊ិនធឺណិតក្នុងកម្រិតខ្ពស់​ខុស​ពី​ប្រក្រតី​។ វា​កំពុងវាយលុកយ៉ាងធ្ងន់ធ្ងរដល់ផលិតករក្នុងស្រុករបស់យើង ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ យើង​មិន​សប្បាយចិត្ត​ចំពោះ​រឿង​នេះ​ទេ​»​។

លំហូរ​ទំនិញ​ថោក​ៗ​របស់​ចិន​នៅ​ថៃ​ ក៏​ដូច​ជា​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​​​ផ្លាស់ប្ដូរ​​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​របស់​ចិន​ ដែល​ងាក​ចេញ​ពី​ផល​ប៉ះ​ពាល់​នៃ​វិធានការ​តឹង​រឹង​ពី​លោក​ខាង​លិច​ ដូច​ជា​ការ​បន្ថែម​ពន្ធ​ជា​ដើម​។​ ក្នុងរយៈ​ពេល​ប៉ុន្មានខែកន្លងមកនេះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ​បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនប្រឆាំងនឹងការនាំចូលរបស់ចិន​ តាម​រយៈ​វិធានការផ្សេង​ៗ​ដូចជាការពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងការ​លក់​បង្ខូច​តម្លៃ​ ការ​​ស៊ើបអង្កេត និងការដាក់ពន្ធឡើងវិញ។ ការ​​រឹ​ត​បណ្តឹង​នេះ ​គ្រប​ដណ្តប់​លើ​ទំនិញ​ដែល​រួម​មាន​ដែកថែប​ វាយនភណ្ឌ ផ្លាស្ទិច ស្បែក កៅស៊ូ ឈើ និង​សូម្បី​តែ​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម