សេដ្ឋកិច្ច
ហាងឆេងមាសហក់ឡើងជាថ្មី អ្នកជំនាញថា តម្លៃមាសនឹងកើនដល់ជាង ៣ ពាន់ដុល្លារក្នុងមួយតម្លឹង
ម្ចាស់ហាងលក់មាសនៅផ្សារជម្ពូវ័នបានឱ្យដឹងថា តម្លៃមាសបានហក់ឡើងវិញនៅរយៈពេល ៣ ថ្ងៃនេះ ដោយលក់ចេញក្នុងតម្លៃ ២៩៤ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នេះថា រយៈពេល ៣ ថ្ងៃចុងក្រោយនេះ តម្លៃមាសបានកើនឡើងដល់ជិត ២៩៩១ ដុល្លារក្នុងមួយតម្លឹង។
គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ តម្លៃហាងឆេងមាសជួញដូរឡើងដល់ ២៩៦៣ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា ឬស្មើរនឹង ២៤៦៣ ដុល្លារក្នុងមួយអោន នៅទីផ្សារអន្តរជាតិ។
លោក ឡុង សំណាងថ្លែងថា៖ «កត្តាដែលធ្វើឱ្យហាងឆេងមាសហក់ឡើងខ្ពស់ គឺពាក់ព័ន្ធនឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់លុយដុល្លារ ជាពិសេសវិនិយោគិនធំៗ ដែលគេមើលឃើញថា ធនាគារកណ្ដាល នឹងកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ នៅខែកញ្ញាខាងមុខ»។
លោក ឡុង សំណាង បញ្ជាក់ថា អត្រាការប្រាក់លុយដុល្លារអាមេរិកស្ថិតនៅ ៥.៥០ ប្រសិនបើធនាគារកណ្ដាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ ដូច្នេះអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅត្រឹមតែ ៥.00 ដែលនាំឱ្យលុយដុល្លារចុះខ្សោយ ហើយរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងតែម្ដង។
លោក ឡុង សំណាង បន្តថា៖ «ពេលតម្លៃលុយដុល្លារធ្លាក់ចុះ ធ្វើឱ្យទំនុកចិត្តអ្នកកាន់លុយដុល្លារក៏ធ្លាក់ចុះដែរ អញ្ចឹងគេលែងយកលុយដុល្លារទៅដាក់នៅធនាគារដើម្បីបានការប្រាក់ទៀតហើយ គេងនឹងអាចដកលុយហ្នឹងមកវិនិយោគអ្វីមួយដែលអាចរកចំណូលក្រៅពីការប្រាក់ ដូចជាការទិញភាគហ៊ុន និងទិញមាសជាដើម»។
បើតាមលោក ឡុង សំណាង តម្លៃមាសនឹងបន្តកើនឡើង ដោយសារតែស្ថានភាពមិនប្រាកដប្រជានៅលើពិភពលោក ធ្វើឱ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ចធ្លាក់ចុះ ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង ហើយនឹងកើនលើសពី ៣ ពាន់ដុល្លារក្នុងមួយតម្លឹង ឬទៅដល់ ២៥០០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន