Connect with us

ព័ត៌មានជាតិ

ស្រទាប់គ្រឹះរង​មុខងារ​សំខាន់​ ក្នុង​ការទទួលនិងពង្រាយ​បន្តបន្ទុកយានយន្តលើផ្លូវថ្នល់

បានផុស

នៅ

ស្រទាប់គ្រឹះរង (Sub-Base Course) ជាស្រទាប់សំខាន់​មួយបន្ទាប់ពីស្រទាប់គ្រឹះ (Base Course) ក្នុង​រចនាសម្ព័ន្ធ​ផ្លូវ​​ថ្នល់។ នេះបើ​តាមសៀវភៅ​​ «បទដ្ឋានបច្ចេកទេស​សម្រាប់​កា​រជួសជុល និង​ស្ថាបនា​ផ្លូវថ្នល់ក្នុង​ព្រះរាជាណាចក្រកម្ពុជា»។

ស្រទាប់គ្រឹះរង (Sub-Base Course) គឺជាស្រទាប់សំខាន់​មួយបន្ទាប់ពីស្រទាប់គ្រឹះ (Base Course) ក្នុង​ការទទួល និង​ពង្រាយបន្តនូវបន្ទុករបស់យានយន្ត ដែលជាទូទៅគេនិយមប្រើដីក្រួស​ក្រហម (Laterite) សម្រាប់ការសាងសង់​ស្រទាប់គ្រឹះរងនេះ។ ក្នុងករណីខ្លះ គេក៏​អាចប្រើដីល្បាយខ្សាច់​ភ្នំឬដី​ល្បាយ​ថ្មភ្នំឬសម្ភារៈផ្សេងៗទៀត គឺអាស្រ័យទៅតាម​ប្រភព​ធនធានសម្ភារៈដែលមាន​នៅក្នុង​តំបន់ និង​នៅជិតទីតាំងការដ្ឋានសាងសង់ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាងសង់ស្រទាប់គ្រឹះរង ត្រូវគោរពនិងអនុលោមតាម​​បច្ចេកទេសដូចខាងក្រោម៖

៣.ស្រទាប់គ្រឹះរង (Sub-Base Course)

៣.១/ សម្ភារៈដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់គ្រឹះរង មិនត្រូវមានទំហំ​គ្រាប់ធំជាង 50 មម ឡើយ (d < 50 មម) ។

៣.២/ សម្ភារៈដែលយកមកប្រើសម្រាប់​ស្រទាប់គ្រឹះរង ត្រូវតែមានចំនួនភាគរយ​នៃទំហំគ្រាប់ដី​ឆ្លងកាត់​កញ្ច្រែង (គិតជា ម៉ាស់) ចូលក្នុងចន្លោះខ្សែកោងប្រភេទ A ឬ B ឬ C ឬ D ឬ E ឬ F (ណា​មួយ​ក៏​បាន) ដែលកំណត់ដោយពិសោធន៍​ឈ្មោះ Sieve Analysis Test (AASHTO T-27)​ ដូចមាន​បង្ហាញ​ក្នុង​តារាង​ទី១៖

៣.៣/ ភាគរយគ្រាប់ក្រួសដែលឆ្លងកាត់​កញ្ច្រែង​ទំហំ 0.075 មម (គិត​ជាម៉ាស់) ត្រូវ ​≤2/3 នៃ​ចំនួន​ភាគរយ (គិត​ជា​ម៉ាស់) ​ដែលឆ្លងកាត់​កញ្ច្រែង​ទំហំ 0.425 មម ។

៣.៤/ សម្ភារៈ ដែលយកមកប្រើសម្រាប់សាងសង់ស្រទាប់គ្រឹះរង ត្រូវមានកម្រិតភាពរាវ LL ≤ 35% និង​សន្ទស្សន៍នៃភាពស្អិត PI ≤ 20% ដែលកំណត់ដោយតេស្ដឈ្មោះ Liquid Limit Test (AASHTO T-89 & T-90) ។

៣.៥/ ក្រួសក្រហម ឬ សម្ភារៈដែលគ្រោងយកមកប្រើសម្រាប់ស្រទាប់គ្រឹះរង ត្រូវមានកម្រិតភាព​សឹកឬបែក ≤ 50% ដែលកំណត់ដោយតេស្តឈ្មោះ Abrasion Test By Los Angeles Machine (AASHTO T-96)។

៣.៦/ សម្ភារៈដែលយកមកប្រើ​សម្រាប់សាងសង់​ស្រទាប់គ្រឹះរងត្រូវមាន​តម្លៃ CBR ≥ 30% (ត្រាំទឹក ៩៦ ម៉) ដែល​តម្លៃនេះ ត្រូវកំណត់ដោយតេស្តឈ្មោះ California Bearing Ratio Test (AASHTO T-193) នៅត្រង់ចំណុចភាពហាប់របស់សម្ភារៈ 95% នៃដង់ស៊ីតេស្ងួត​អតិបរមា (Maximum Dry Density) ។

៣.៧/ គ្រឿងចក្រ ដែលយកមកប្រើប្រាស់សម្រាប់ការងារសាងសង់​ស្រទាប់គ្រឹះរង ត្រូវតែទាន់​សម័យនិង​មានអនុភាព​គ្រប់គ្រាន់ សម្រាប់ធ្វើការប្រកប​ទៅដោយប្រសិទ្ធភាព ហើយ​មានការឯកភាពនិង​អនុញ្ញាត​ឲ្យប្រើប្រាស់ដោយវិស្វករត្រួតពិនិត្យបច្ចេកទេស ។

៣.៨/ ផ្ទៃស្រទាប់ដីសម្រាំងដែលនៅពីក្រោមស្រទាប់គ្រឹះរង ត្រូវចិត​ជារាងតាមគំនូសបន្ទាត់ កម្រិត​កម្ពស់ ជម្រាល ទ្រង់ទ្រាយ និងទំហំ ដូចដែលបានបង្ហាញក្នុងគំនូសប្លង់បច្ចេកទេសសាងសង់ និង​ត្រូវ​កិនបង្ហាប់​រហូតដល់កម្រិតបច្ចេកទេសដែលបានកំណត់។

៣.៩/ មុនពេលសាងសង់ស្រទាប់គ្រឹះរង ប្រតិបត្តិករ​ត្រូវត្រៀមនិងរៀបចំនូវរាល់សម្ភារៈ គ្រឿងចក្រ និង​ស្លាកសញ្ញា​ការដ្ឋាន ដែលទាក់ទងនឹងការសាងសង់ ដោយមានការ​ឯកភាពនិង​យល់ព្រម​ពីវិស្វករត្រួត​ពិនិត្យបច្ចេកទេសគម្រោង។

៣.១០/ ផ្ទៃស្រទាប់ដីសម្រាំងដែល​បានរៀបចំរួច ត្រូវផ្សើម​ទឹកឲ្យបានសព្វក្នុងបរិមាណ​សមរម្យ បន្ទាប់មក​សម្ភារៈសម្រាប់​ការសាងសង់ស្រទាប់គ្រឹះរង ត្រូវចាក់ពង្រាយ និងលាយ ច្របល់​ជាមួយទឹក​ឲ្យបានសព្វ​ក្នុងកម្រិត ±2% នៃសំណើមទឹកប្រសើរបំផុត (Optimum Moisture Content) ដូចដែល​បានកំណត់​ដោយការធ្វើតេស្ត​ឈ្មោះ Modified Proctor Test (AASHTO T-180)។

៣.១១/ បន្ទាប់ពីការកៀរសម្រួលស្រទាប់​គ្រឹះរងជារាងរួច ត្រូវបង្ហាប់​ឲ្យបានពេញផ្ទៃក្នុងកម្រិតស្មើៗ​គ្នា ដែលការបង្ហាប់នេះត្រូវធ្វើឡើងស្របតាម​បណ្ដោយតួថ្នល់ ដោយចាប់ផ្តើម​ចេញ​ពី​គែមថ្នល់​ចូល​មកអ័ក្សថ្នល់ លើកលែង​តែកន្លែងផ្លូវកោង​ដែល​ជម្រាលថ្នល់មាន​លក្ខណៈ​ផ្អៀង (Super-Elevated. Curves) ការបង្ហាប់​ត្រូវធ្វើឡើងចាប់ចេញពីផ្នែកទាបឆ្ពោះទៅ​ផ្នែកខ្ពស់។ ស្រទាប់គ្រឹះរងនីមួយៗត្រូវ​បង្ហាប់​រហូតឲ្យបាន ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) ដូចដែលបាន​កំណត់​ដោយ​ការធ្វើតេស្ត Modified Proctor Test (AASHTO T-180)។

៣.១២/ ស្រទាប់គ្រឹះរងនីមួយៗ ត្រូវមានកម្រាស់ ≤ 15 សម បន្ទាប់ពីការបង្ហាប់រួច។ ប៉ុន្តែក្នុងករណី​ដែលប្រតិបត្តិករ​ចង់ឲ្យស្រទាប់គ្រឹះរងនីមួយៗមានកម្រាស់ > 15 សម (បន្ទាប់ពី​ការបង្ហាប់រួច) ប្រតិបត្តិករ ត្រូវបង្ហាញប្រភេទ​គ្រឿងចក្រ ដែលយកមកប្រើប្រាស់​ថា​មានសមត្ថភាពគ្រប់គ្រាន់​សម្រាប់​ការអនុវត្ត និងត្រូវធ្វើពិសោធសាកល្បងលើកម្រាស់​ដែលចង់បាន​លើប្រវែងផ្លូវពី 200 ម ទៅ 500 ម ជូនដល់វិស្វករត្រួតពិនិត្យ​បច្ចេកទេស ដើម្បីបញ្ជាក់អំពីគុណភាពគ្រឿងចក្រ។

៣.១៣/ ការពិនិត្យកម្រិតហាប់របស់ស្រទាប់គ្រឹះរង​នៅការដ្ឋាន (Field Density Test) ចាំបាច់ត្រូវ​អនុវត្តនូវ​គ្រប់ស្រទាប់នីមួយៗនៃស្រទាប់គ្រឹះរងទាំងអស់ ដើម្បីពិនិត្យមើលលើភាព​ហាប់របស់វា ដែល​ត្រូវតែមានតម្លៃ ≥ 95% នៃដង់ស៊ីតេស្ងួតអតិបរមា (Maximum Dry Density) តាម​រយៈ​ការ​ធ្វើ​តេស្តិ​ឈ្មោះ Field Density Test Sand Cone Method (AASHTO T-191) ឬការធ្វើ​តេស្តផ្សេងពីនេះ តែត្រូវមានការយល់ព្រមពីវិស្វករត្រួត​ពិនិត្យបច្ចេកទេស។ សម្រាប់​ស្រទាប់​គ្រឹះរងនីមួយៗ ដែល​សាងសង់រួចត្រូវធ្វើតេស្ត ដើម្បីបញ្ជាក់​ពីគុណភាព ក្រោម​ការកំណត់​របស់វិស្វករ​ត្រួតពិនិត្យបច្ចេកទេស ទាំង​ទីតាំង និងចំនួនតេស្តដែលត្រូវធ្វើ។

អត្ថបទក្រោយ កម្ពុជា​នឹង​បង្ហាញ​ពី​បច្ចេកទេស​ការ​ធ្វើ​ស្រទាប់គ្រឹះ (Base Course) បន្ត​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៧ ម៉ោង មុន

បើកម៉ូតូលឿនមិនគោរពភ្លើងស្តុប បុករថយន្ដពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មហាសេដ្ឋីអូទ្រីសអាយុ៩១ឆ្នាំ ទទួលមរណភាព ក្រោយរៀបការប្រពន្ធទី៦ បាន២ខែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកស្លាប់កើន​ឡើង​ដល់​៦៨​នាក់នៅស៊ូដង់​ដោយសារទឹកជំនន់ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី សួរ​ថា ម្ដេច​លោក​ខាង​លិច​ស្ងាត់​មាត់​ឲ្យ​ជ្រាប ពេល​អ៊ុយក្រែន​​វាយដល់​ដី​រុស្ស៊ី

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ បន្តចុះដល់​​ទីរួម​ខេត្ត​កែប ពិនិត្យទីតាំង​ផ្លូវនាវាចរណ៍​ព្រែកជីក​ហ្វូណន​តេជោ​

Sokha Hotels

ព័ត៌មានពេញនិយម