Connect with us

សន្តិសុខសង្គម

ឆេះផ្ទះលក់ចាប់ហួយ ១ ល្វែង ទាំងស្រុង ក្បែរវត្តចាស់ នៅខណ្ឌជ្រោយចង្វារ

បានផុស

នៅ

អគ្គិភ័យ បាន​លេប​ត្របាក់​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ ០១ ល្វែង យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ឆេះ​ទាំងស្រុង បន្សល់​តែ​កម្ទេច​ផេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះ​អគ្គិភ័យ​នេះ​ដែរ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០១ និង ២០ នាទី​រសៀល ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៤ នៅ​ខាងក្រោយ​វត្ត​ចាស់ តាម​បណ្ដោយ​ផ្លូវ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ដំបូង​គេ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ឮ​សំឡេង​ទុស្សេ​ខ្សែភ្លើង ខណៈ​នោះ​គាត់​ក៏​រត់ចេញ​ពី​ក្នុង​ផ្ទះ​មក​មើល ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ផ្នែក​ខាងក្រោយ នៃ​ផ្ទះ​លក់​ចាប់ហួយ​ទៅ​ហើយ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​នាំគ្នា​ជញ្ជូន​អីវ៉ាន់​ចេញ។

ហេតុការណ៍​នេះ​ដែរ ភ្លាមៗ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខណ្ឌ ដើម្បី​ជួយ​បន្ត​ទាក់ទង​រក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ដើម្បី​កុំ​ឲ្យ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង។

អគ្គិភ័យ​ខាងលើ​នេះ បាន​ឆាបឆេះ​ផ្ទះ ០១ ល្វែង ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​ខាងមុខ​លក់​អីវ៉ាន់​ចាប់ហួយ រង​ការ​ខូចខាត​ទាំងស្រុង។ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់​ទីតាំង​ខាងលើ​ជាង ១០ គ្រឿង បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ។ ដោយឡែក​ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម៣ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច៤ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម