សន្តិសុខសង្គម
ប្រជាពលរដ្ឋរស់នៅសង្កាត់ក្រាំងអំពិលក្រុងកំពតទទួលបានផ្លូវបេតុងថ្មីជាច្រើនខ្សែនៅឆ្នាំ២០២៤នេះ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោក សុីវ យុត ចៅសង្កាត់ក្រាំងអំពិលបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងក្រុងកំពតសាទរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចង្អុលបង្ហាញផ្តួចផ្តើមឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ និងធើ្វយ៉ាងណាឱ្យផ្លូវនៅក្នុងក្រុងកំពត ប្រែក្លាយមកជាផ្លូវបេតុងជាច្រើនខ្សែដើម្បី ងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរ ព្រោះកន្លងមកមានជង្ហុក ច្រើនថែមទាំងដក់ទឹកធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ។
លោក សុីវ យុត ចៅសង្កាត់ក្រាំងអំពិលបន្តឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅអមសងខាងរផ្លូវបេតុងនៅក្នុងក្រុងកំពត បានថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ បានជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ឱ្យប្រែក្លាយកំណាត់ផ្លូវជាច្រើនខ្សែទៅជាផ្លូវបេតុង ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកទេសចរណ៍ធ្វើដំណើរបានងាយស្រួលក្នុងដំណើរមកលេងកម្សាន្តក្នុងក្រុងខេត្តកំពតផងដែរ។
លោកចៅសង្កាត់បានលើកឡើងថា សង្កាត់ក្រាំងអំពិលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក កំណាត់ផ្លូវដែលនៅក្នុងសង្កាត់មានចំនួន៤១ខ្សែដែលមានប្រវែងសរុបចំនួន ២០៨៨៩ ម៉ែត្ររួមជាមួយនឹងប្រវែងផ្លូវដែលមានប្រព័ន្ធលូ ដែលមានប្រវែង ៣៣៥ ម៉ែត្រ និងកន្លែងខ្លះដែលមានប្រព័ន្ធលូតែប៉ុណ្ណោះ មានជង្ហុកច្រើនថែមទាំងដក់ទឹកលំបាកពេលដែលធ្វើដំណើរស្រាចទឹកប្រឡាក់អ្នកធ្វើដំណើរជាដើម។
លោកចៅសង្កាត់ក្រាំងអំពិលបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវបេតុងជាច្រើនខ្សែនេះ គឺជាគម្រោងមូលនិធិសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០២៤ របស់សង្កាត់ដែលរដ្ឋបាលសង្កាត់សម្រេចជាគម្រោងជាអទិភាព។ លោក សុីវ យិត បានបញ្ជាក់ថារដ្ឋបាលសង្កាត់ក្រាំងអំពិលបានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក្នុងសង្កាត់រយៈពេល២៦ឆ្នាំមកនេះ បានអភិវឌ្ឍន៍ទៅលើផ្នែកហេដ្ឋាចលនាសម្ព័ន្ធ ផ្លូវលូប្រឡាយរួមទាំងបណ្ដាញអគ្គិសនី ទឹកនៅសង្កាត់មានភូមិចំនួនពីរ ១ភូមិក្រាំង ២ភូមិស្វាយធំ ក្នុងនោះនៅក្នុងឆ្នាំ១៩៧៩រហូតដល់ឆ្នាំ២០០០នៅក្នុងសង្កាត់មានតែផ្លូវចំនួន២ខ្សែទេជាផ្លូវរទេះគោ។
លោកចៅសង្កាត់បានបន្តឲ្យដឹងថា ចាប់តាំងឆ្នាំ២០០០រហូតមកដល់បច្ចុប្បន្ននេះ សង្កាត់មានការអភិវឌ្ឍន៍ ៥ឆ្នាំមកនេះសង្កាត់ក្រាំងអំពិលបានធ្វើផ្លូវបានចំនួន៤១ខ្សែ មានប្រភេទផ្លូវដូចជាបេតុង និងផ្លូវក្រាលកៅស៊ូ កំពុងស្ថាបនាបន្តដូចជាផ្លូវគ្រឹះថ្មមិច និងផ្លូវក្រាលគ្រួសក្រហម និងផ្លូវដីស។
ជាមួយគ្នានោះលោក សុីវ យុត ចៅសង្កាត់ក្រាំងអំពិលបានឱ្យដឹងថា ប្រវែងផ្លូវនៅក្នុងសង្កាត់៤១ខ្សែដូចនៅខាងលើមានចំនួនសរុប ២០៨៨៩ម៉ែត្រ រួមជាមួយនឹងផ្លូវដែលមានប្រព័ន្ធលូ មានប្រវែង៣៣៥ ម៉ែត្រ នៅបណ្ដោយផ្លូវនេះដែលគ្មានប្រព័ន្ធលូមានប្រវែង១៧៦៦៤ម៉ែត និងមានផ្លូវបេតុងចំនួន៩ ខ្សែរ ដែលមានប្រវែង៤៩៣៣ម៉ែត្រ ហើយប្រវែងផ្លូវដែលគម្រោងត្រូវធ្វើបន្តមានចំនួន៣២ខ្សែទៀតដែលមានប្រវែង១៥៩៥៦ម៉ែត្រ ត្រូវអភិវឌ្ឍន៍នៅក្នុងសង្កាត់នៅថ្ងៃមុខបន្តទៀត៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់