Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​ចាប់ប្រយោជន៍​ពី​ភាព​តាន​តឹង​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ជា​ពិសេស​វិស័យ​បច្ចេកវិទ្យា​

បានផុស

នៅ

ម៉ាឡេស៊ី ​​​ចាប់​យក​​ប្រយោជន៍​​ពី​ភាព​តាន​តឹង​នៃ​ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយ​ដាក់​ខ្លួន​ក្នុងសន្តិសុខសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសតាមរយៈវិស័យ​បច្ចេកវិទ្យាសំខាន់​ៗ​របស់​ប្រទេស​ដូច​ជា​បន្ទះ​ឈីប​ និងថាមពលកកើតឡើងវិញជាដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Star នៅ​ថ្ងៃ​ពុធ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម​ម៉ាឡេស៊ី​ លោក​ Tengku Datuk Seri Zafrul Abdul Aziz បាននិយាយ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ថា នៅទូទាំងពិភពលោក វិនិយោគិនក្នុងឧស្សាហកម្មដូចជារថយន្តអគ្គិសនី (EVs) និងថាមពលពន្លឺព្រះអាទិត្យ គឺផ្តោតលើការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រសើប។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «ការងើប​​ឡើង​នៃការ​ប្រកួត​ប្រជែង​ក្នុង​ខ្សែសង្វាក់ផ្គត់ផ្គង់​ និងកិច្ចខិតខំប្រឹងប្រែងកាត់​បន្ថយ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា​របស់​អាមេរិក និងចិន​ បានផ្លាស់ប្តូរសក្ដានុពលនៃពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ»។

លោក​ Tengku Zafrul បាននិយាយថា ការយល់ដឹងច្បាស់​ពីការបែងចែក​ក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសកល គឺជាកត្តាសំខាន់​ ដើម្បី​ឱ្យ​ម៉ាឡេស៊ី​ក្លាយ​ជាគោលដៅវិនិយោគ ជាពិសេស​លើ​វិស័យ​បន្ទះ​ឈីប»។ ​

មន្រ្តី​ដដែល​បន្ត​ថា​៖ «​គំនិតផ្តួចផ្តើម «ផលិត​នៅ​ចិន​២០២៥» របស់​ប្រទេស​ចិន​ ​ចង់​មាន​ភាព​លេចធ្លោ​ក្នុងបច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត ​មនុស្សយន្ត ថាមពលកកើត​ឡើង​វិញ​ រថយន្ត​អគ្គិសនី​ អវកាស និងជីវបច្ចេកវិទ្យា។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានដាក់កម្រិតលើការនាំចេញដ៏សំខាន់ និងការវិនិយោគច្នៃប្រឌិតក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមដូចជាច្បាប់បន្ទះ​ឈីប​ ជា​ដើម​»។ ​

ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​អាមេរិក​ និង​ចិន​ លោក​ Tengku Zafrul បាន​លើក​ឡើង​ថា​ ​អ្នកវិនិយោគជាច្រើនកំពុងស្វែងរកការធ្វើពិពិធកម្មនៅទូទាំងតំបន់ និងវិស័យនានា ​ដើម្បី​ជា​វិធានការកាត់បន្ថយហានិភ័យ ដើម្បី​កុំ​ឱ្យ​ខ្សែ​សង្វាក់​​ផ្គត់​ផ្គង់​របស់​ខ្លួន​ពឹង​ផ្អែក​លើ​ប្រទេស​ទាំ​ង២​ខ្លាំង​​ពេក​។

ខណៈ​ «សង្រ្គាម​ត្រជាក់​នៃ​បច្ចេកវិទ្យា​» បន្ត​តាន​តឹង​លើ​បន្ទះ​ឈីប​ វិស័យ​បន្ទះ​ឈីប​របស់​ម៉ាឡេស៊ីដែល​មាន​អាយុកាល​ជាង​ ៥០ ឆ្នាំ​​ បាន​ធ្វើ​ឱ្យ​ប្រទេស​របស់​ខ្លួន​​ក្លា​យ​ជា​ទិស​ដៅ​ដ៏​លេច​ធ្លោ​ ដែល​ការណ៍​នេះ​ហើយ​ទើប​រដ្ឋាភិបាល​បង្កើត​យុទ្ធសាស្រ្ត​បន្ទះ​ឈីប​ជាតិ​ ដើម្បី​ជំរុញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម