ព័ត៌មានជាតិ
ស្នងការនគរបាល ណែនាំកម្លាំងផ្សព្វផ្សាយពីអត្ថប្រយោជន៍ CLV ដល់ពលរដ្ឋ
អគ្គស្នងការនគរបាលជាតិលោក ស ថេត បានណែនាំកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយខ្លឹមសារនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដល់សាធារណជន ក្នុងគោលបំណងអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីផលប្រយោជន៍ទូលំទូលាយពីគម្រោងនេះ។
ក្រោយទទួលបានការចង្អុលបង្ហាញនេះលោក ហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែសីហានេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ និងសភាពការណ៍ថ្មីៗ ដល់កងកម្លាំងចំណុះនាយកដ្ឋានប្រឆាំងពាណិជ្ជកម្ម។
លោក ហែម សុវត្ថិ បានបន្តផ្សព្វផ្សាយខ្លឹមសារទាំងនោះរួមមាន កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងប្រមូលផ្តុំកម្លាំង ពិនិត្យរៀបចំសម្ភារ ហើយរៀបចំវេនប្រចាំការរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ។ កងកម្លាំងនគរបាល ត្រូវណែនាំដល់ក្រុមគ្រួសារ មិត្តភ័ក្តិតមិនត្រូវជឿតាមការញុះញង់ ពីសំណាក់ក្រុមជ្រុលនិយមក្នុងចេតនាអូសទាញ និងប្រមូលផ្តុំកម្លាំងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
បើតាម លោក ហែម សុវត្ថិ ៖«កងកម្លាំងនគរបាលជាតិ គឺជាកម្លាំងអព្យាក្រឹត្យ មានតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម ត្រូវតែមានស្មារតីភាពរឹងមាំ ទោះក្នុងស្ថានភាពណាក៏ដោយ ដាច់ខាត ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលប្រសូតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌»។
លោក៏បានក្រើនរំឭកទៀតថា កងកម្លាំងដែលត្រូវបានចាត់តាំងឱ្យប្រចាំការនៅតាមគោលដៅនានាដើម្បីទប់ស្កាត់ក្រុមចលនាប្រឆាំងបះបោរនេះ ត្រូវប្រកាន់ភ្ជាប់នូវអំពើអហិង្សា ពីព្រោះក្រុមបាតុករតែងប្រើប្រាស់សកម្មភាពញុះញង់ឱ្យកើតមានហិង្សាដើម្បីរុញច្រាញស្ថានភាពកាន់ឱ្យកាន់តែក្តៅ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចតេជោ៖ ខ្ញុំមិនទាន់អស់អំណាចទេ ខ្ញុំត្រូវការពារប្រជាជនរបស់ខ្ញុំ និងទឹកដីដ៏កម្សត់