ព័ត៌មានជាតិ
ប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ៖ អនុវត្តន៍រដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំមកនេះ កម្ពុជា សម្រេចបានសមិទ្ធផលធំៗ៤
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ហ៊ី សោភា គូសបញ្ជាក់ថា ការអនុវត្តរដ្ឋធម្មនុញ្ញ រយៈពេល៣០ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលថ្លៃថ្លាចំនួន៤សំខាន់ៗ។ លោក ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ គូសបញ្ជាក់ដូច្នេះ ក្នុងពេល ផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” នៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៤។
តាមលោក ហ៊ី សោភា សមិទ្ធផលសម្រេចបានទី១.ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស , ទី២. ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់លើសកលលោក ដោយអនុវត្តនយោ បាយការបរទេសឯករាជ្យផ្អែកលើច្បាប់ , ទី៣.ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល និងទី៤.ប្រជាពលរដ្ឋជាម្ចាស់វាសនា នៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។
លោក ហ៊ី សោភា រំលេចនូវសមិទ្ធផលសារសំខាន់ៗ នៃធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំនេះ និង បទបង្ហាញជុំវិញប្រធានបទនៃការផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួម របស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ គឺជាតិ សាសនា ព្រះមហាក្សត្រ អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។
លោកបានលើកឡើងថា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឲ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣) ។ ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ លោក ហ៊ី សោភា បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន លើភាពសុខដុមរមនាក្នុងសង្គម។ ដូច្នេះផ្អែកលើបទពិសោធន៍ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣, ទី១. កត្តាមោទនភាពជាតិ,ទី២. កត្តាសុខដុមនីយកម្មសង្គម និង ទី៣.កត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។
លោក ក៏បានគូសបញ្ជាក់ពីគោលការណ៍គ្រឹះនៃច្បាប់ ក្នុងរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញ បានធ្វើវិសោធនកម្ម ១០លើកមកហើយ និងបង្កើតច្បាប់ធម្មនុញបន្ថែមមួយចំនួន ដោយធ្វើវិសោធនកម្ម ស្របតាមនីតិវិធីកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និង តាមរយៈការចរចាក្នុងស្មារតីបង្រួបបង្រួម ផ្សះផ្សាជាតិ ដោយធានាការគោរពលទ្ធផលបោះឆ្នោត ក្នុងគោលដៅសំខាន់បំផុតសម្រាប់ដំណើរទៅមុខជាប្រក្រតីរបស់ប្រទេសជាតិ ។ ក្នុងនោះការធ្វើវិសោអនកម្មទី១០ មានផលវិជ្ជមានលើស្ថាប័ននីតិប្រតិបត្តិ បានធានាឲ្យស្ថាប័ន កំពូលជាតិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកដោយ និរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារថែរក្សាបាននូសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ គ្រប់កាលៈទេសៈ ដើមី្បជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ និង សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរ ៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា