Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលរាជធានី ចុះដាក់ថ្នាំសម្លាប់ដង្កូវទឹក និងអំពាវនាវឱ្យបំបាត់ជម្រកមូសខ្លា ទើបគ្មានជំងឺគ្រុនឈាម

បានផុស

នៅ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក និងអំពាវនាវឱ្យបំបាត់ជម្រកមូសខ្លា ទើបគ្មានជំងឺគ្រុនឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៤សីហានេះថា អនុវត្តតាមការណែនាំផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋ ក្នុងរដូវភ្លៀងនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានណែនាំបន្តឱ្យមន្ត្រីមណ្ឌលសុខភាពកតាមខណ្ឌនានាបចុះអប់រំផ្សព្វផ្សាយសុខភាពស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតសម្លាប់ដង្កូវទឹកតាមផ្ទះនិងភូមិរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៤មន្ត្រីមណ្ឌលសុខភាពកន្ទោកបានចុះអប់រំផ្សព្វផ្សាយសុខភាពស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតសម្លាប់ដង្កូវទឹក នៅភូមិកំរៀង ភូមិស្រែក្នុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជាធានីភ្នំពេញ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ ពលរដ្ឋត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏ ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។

លោកប្រធានមន្ទីរបញ្ជាក់ថា មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៏ គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។ ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីការងារ សង្ឃឹមថា អង្គការ ILO-BFC នឹងជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី ណែនាំ១៣ចំណុច ពាក់ព័ន្ធ​ការ​មិនអនុញ្ញាតឱ្យយានយន្ត ចូល​តំបន់នៃព្រះរាជពិធី

ព័ត៌មានជាតិ៥ ម៉ោង មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម