Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកនេះ រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី 

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post, នៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤ រដ្ឋសភាថៃ នឹងជួបប្រជុំដើម្បីបោះ​ឆ្នោត​ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការ ចេញសាលក្រម ដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

រដ្ឋសភាថៃប្រជុំ (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha បានផ្ញើលិខិតអញ្ជើញទៅតំណាងរាស្រ្តទាំងអស់រួចហើយ ដោយហៅមកប្រជុំនៅម៉ោង១០ព្រឹកថ្ងៃសុក្រ ខណៈមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ លោក Wisuth Chainarun និយាយថា តំណាងមកពីរដ្ឋាភិបាលនិងគណបក្សប្រឆាំង ក៏ដូចជាគណៈរដ្ឋមន្ត្រីចាំផ្ទះ បានយល់ស្របថា ការបោះឆ្នោតគួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បេក្ខជនដែលមានសិទ្ធិពេលនេះ គឺត្រូវតែជាអ្នកមានឈ្មោះក្នុងបញ្ជីដែលគណបក្សបានដាក់មុនការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ហើយដោយសារពេលនេះ លោកសេដ្ឋា ត្រូវដកតំណែងហើយនោះ គណបក្ស​ភឿ​ថៃ​នៅសល់​ជម្រើស​ពីរទៀត នោះ​គឺ​មេបក្សលោកស្រី Paetongtarn Shinawatra និងលោក Chaikasem Nitisiri។

(រាប់ពីឆ្វេងទៅស្តាំ) លោក Chaikasem, លោកស្រី Paetongtarn និងលោក សេដ្ឋា (រូបថត៖ Pattarapong Chatpattarasill)

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីគណបក្សបានបង្ហើបថា លោក Chaikasem អាយុ៧៥ឆ្នាំ មិនមានសុខភាពល្អឡើយ ខណៈអនាគតរបស់លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ គឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រួសារ ព្រោះអ្នកនាងនឹងត្រូវប្រឈមមុខជាមួយសម្ពាធនយោបាយយ៉ាងខ្លាំងជាក់ជាមិនខាន។

ក្រៅពីអ្នកទាំងពីរ គេឃើញមានគូប្រជែងមានឥទ្ធិពល២រូបទៀតសម្រាប់តំណែងនាយករដ្ឋមន្ត្រី នោះរួមមានរដ្ឋមន្ត្រីថាមពលលោក Pirapan Salirathavibhaga ជាមេដឹកនាំគណបក្ស ថៃរក្សាជាតិ និងឧត្តមសេនីយ៍ Prawit Wongsuwon ប្រធានគណបក្ស Palang Pracharath ដែលចូលបក្សសម្ព័ន្ធយោធា។

សូមបញ្ជាក់ថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវការការគាំទ្រពីតំណាងរាស្រ្តលើសពាក់កណ្តាល​ឬ២៤៧​សំឡេង នៃសមាជិកសភាបច្ចុប្បន្នដែលមាន៤៩៣រូប ប៉ុន្តែប្រសិនបើមិនគ្រប់ រដ្ឋសភាត្រូវតែកោះប្រជុំម្តងទៀតនៅពេលក្រោយ ហើយបោះឆ្នោតជាថ្មី ខណៈពេលនោះ អាចបើកឱកាសឲ្យបេក្ខជនថ្មីៗដាក់ពាក្យឈរឈ្មោះបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តុលាការថៃ ដកតំណែងលោក សេដ្ឋា ក្រោយកាន់អំណាច មិនដល់មួយឆ្នាំផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម