ព័ត៌មានអន្ដរជាតិ
វៀតណាមកាន់កាប់លុយគ្រីបតូធំជាងគេបំផុតទី៣លើលោក សរុបជាលុយរាប់រយពាន់លាន
កាសែត Viet Nam News បានចុះផ្សាយកាលពីថ្ងៃពុធថា វៀតណាមជាប្រទេសមានអ្នកកាន់កាប់លុយគ្រីបតូធំជាងគេទី៣លើពិភពលោក ដោយលំហូរសាច់ប្រាក់គ្រីបតូចូលក្នុងប្រទេសនេះមានចំនួនរាប់រយពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈអ្នកជំនាញលើកឡើងពីហានិភ័យលាងលុយកខ្វក់ និងការខាតបង់ពន្ធ ដោយសារកង្វះក្របខ័ណ្ឌច្បាប់ត្រួតពិនិត្យលំហូរ។

នាយិកាផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅធនាគារ Exness Investment Bank លោកស្រី Lina Nguyễn បានចាត់ទុកថា ដំណាក់កាលអសកម្មនៃរូបិយប័ណ្ណគ្រីបតូ បានបញ្ចប់ហើយ ហើយសញ្ញាវិជ្ជមានបង្ហាញកាន់តែខ្លាំងឡើង ដោយមានស្ថាប័នវិនិយោគកាន់តែច្រើនប្រឡូកចូលក្នុងទីផ្សារប្រភេទនេះ។
លោកស្រីបន្តថា ការវិនិយោគលើទ្រព្យសម្បត្តិឌីជីថល រំពឹងថានឹងបន្តកើនឡើង ស្របពេលស្ថាប័នហិរញ្ញវត្ថុជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍លើវិស័យនេះ ទោះបីជាវិនិយោគធម្មតានៅតែមានការប្រុងប្រយ័ត្នក៏ដោយ។
តាមការស្រង់ទិន្នន័យរបស់ Viet Nam News គិតតែក្នុងរយៈពេល២-៣ខែដំបូងនៃឆ្នាំនេះ ប្រាក់ជាង ១,៣ ទ្រីលានដុល្លារអាមេរិក ត្រូវបានប្រើសម្រាប់ការបណ្តាក់ទុនក្នុងមូលនិធិជួញដូរទ្រព្យសម្បត្តិឌីជីថល (ETFs) ។
យោងតាមក្រុមហ៊ុនវិភាគប្លុកឆេនអាមេរិក Chainalysis និន្នាការវិជ្ជមានក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូឆ្នាំ ២០២៣ រំពឹងថានឹងបន្តរហូតដល់ឆ្នាំ ២០២៤ ជំរុញដោយការអនុម័តរបស់សហរដ្ឋអាមេរិកឱ្យមានការជួញដូរភ្លាមៗនៃ Bitcoin ETFs និងកំណើននៃការចូលរួមរបស់ស្ថាប័នវិនិយោគិន។

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោកលើចំនួនអ្នកកាន់កាប់លុយគ្រីបតូ ដោយទិន្នន័យពីកម្មវិធី Crypto Crunch App បានបង្ហាញថា មនុស្សក្នុងប្រទេសនេះប្រមាណ ២៦ លាននាក់ មានលុយគ្រីបតូ ពោលគឺច្រើនជាង ៥ ដង នៃចំនួនមនុស្សដែលជួញដូរលើទីផ្សារភាគហ៊ុន។
អ្នកស្រាវជ្រាវវៀតណាម បានឱ្យដឹងថា ម្ចាស់លុយគ្រីបតូវៀតណាមមានលក្ខណៈចម្រុះ ដោយរួមទាំងយុវជន កម្មករដែលមានជំនាញខ្ពស់ អ្នកចូលចិត្តបច្ចេកវិទ្យា និងម្ចាស់អាជីវកម្មខ្នាតតូច ដែលកំពុងស្វែងរកការវិនិយោគជំនួស។ បើតាម Chainalysis លុយគ្រីបតូរហូតដល់ ១២០ ប៊ីលានដុល្លារ បានហូរចូលប្រទេសក្នុងរយៈពេល១ឆ្នាំ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ខណៈវិនិយោគិនវៀតណាមទទួលបានប្រាក់ចំណេញចំនួន ១,១៨ ប៊ីលានដុល្លារកាលពីឆ្នាំមុន។
អ្នកជំនាញមើលឃើញថា ខណៈទ្រព្យសកម្មឌីជីថលគឺជាបណ្តាញវិនិយោគដ៏គួរឱ្យទាក់ទាញ និងជាបណ្ដាញនៃការរៃអង្គាសប្រាក់ វាក៏មានហានិភ័យខ្ពស់ជាមួយនឹងការប្រែប្រួលគួរឱ្យកត់សម្គាល់ផងដែរ។ ទីផ្សារនេះត្រូវប្រឈមមុខខ្ពស់នៃការក្លែងបន្លំ ដែលគ្រោះថ្នាក់សម្រាប់វិនិយោគិតដែលមិនដឹងព័ត៌មាន។
អ្នកជំនាញបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ក្របខ័ណ្ឌច្បាប់ ដើម្បីទាញយកសក្តានុពលនៃទីផ្សារទ្រព្យសកម្មឌីជីថល ដែលអាចជាកម្លាំងវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ច ជាជាងបាត់បង់ទៅឱ្យសេដ្ឋកិច្ចស្រមោល ឬសេដ្ឋកិច្ចមិនផ្លូវការ។ ផ្ទុយទៅវិញ ទីផ្សារលុយគ្រីបតូដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កហានិភ័យស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេសវៀតណាម ខណៈកង្វះការត្រួតពិនិត្យ អាចបង្កឱ្យមានឧក្រិដ្ឋកម្មដូចជាការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មជាដើម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ