KPT+
មនុស្សអវិជ្ជមាន សម្គាល់តាមចរិតរិះគន់និងវិភាគស្វែងរកតែកំហុសអ្នកដទៃ
កុំថាដល់ក្របខណ្ឌប្រទេស ត្រឹមគណៈគ្រប់គ្រងឬមិត្តរួមការងារក្នុងស្ថាប័ន មួយ ខុសគ្នារវាងការរិះគន់និងកែតម្រូវ អាចមានធ្វើឲ្យភាពច្របូកច្របល់ទៅហើយ ទម្រាំសង្គមជាតិមួយ។
នៅពេលដែលយើងនិយាយអំពីបញ្ហា ព័ត៌មាន យោបល់ និងចង្អុលបញ្ហា តែងជាសកម្មភាពភាពវិជ្ជមានឈានទៅដល់រកការផ្លាស់ប្ដូរ ចំណែកគ្រប់ទម្រង់នៃការរិះគន់ គឺជាសកម្មភាពអវិជ្ជមាន។
នៅក្នុងប្រទេសនីតិរដ្ឋ គ្រប់គ្នាមានសិទ្ធិហារស្ដី ចង្អុលចំណុចល្អ ឬមិនល្អបញ្ចេញយោបល់គាំទ្រ ឬកែតម្រូវ ប៉ុន្តែយោបល់ដែលមកជាមួយជេរស្ដីអគតិ បន្ទោស ប្រមាថកាតទាន គឺជាការរិះគន់ ដែលមិននាំដល់ការកែប្រែអ្វីបានទំាងអស់ ហើយវាជាសកម្មភាពអវិជ្ជមាន នៃឥរិយាបថអវិជ្ជមានបង្កើតឡើងដោយមនុស្សអវិជ្ជមាន។
ពាក្យថាអវិជ្ជមាន សូម្បីសហគ្រាសនីមួយៗ គេគេចណាស់មិនចង់បានទេ ទោះពូកែប៉ុណ្ណាក្ដី ព្រោះការរិះគន់ជាធម្មតារំខានដល់និយោជិកពីការងាររបស់គាត់ ផ្សារភ្ជាប់អារម្មណ៍អវិជ្ជមានរបស់គាត់ទៅកាន់អ្នកដទៃ អាចបង្កើតបរិយាកាសការងារអាក្រក់និងបង្កបញ្ហាច្រើនឡើងៗជាមួយនឹងការរិះគន់មិនសំចៃ គឺថាបញ្ហាត្រូវបានដោះស្រាយ (មិនយូរមិនឆាប់គាត់មានការរិះគន់ថ្មីទៀតព្រោះវាជាចរិតលក្ខណៈ) ។ ប្រសិនបើការរិះគន់កើតឡើងញឹកញាប់ និយោជិកអាចស្វែងរកការងារថ្មីបានព្រោះគ្មានអ្នកណាវិនិយោគលើគាត់ទេ។ ចុះក្នុងសង្គមជាតិមួយ ដែលពលរដ្ឋខ្លះមិនចេះបញ្ចេញយោបល់ឲ្យមានការអភិវឌ្ឍន៍បែរជាជេរប្រមាថ សូម្បីរវាងគ្នានឹងគ្នាដែលមានគំនិតផ្ទុយពីខ្លួន?
សូមយល់អំពីភាពខុសគ្នារវាងយោបល់កែលម្អរនិងការិះគន់តាមរយៈឧទាហរណ៍ខាងក្រោម៖
១ ការកែលំអ
សួស្តី សុភា! ការមកយឺតពេលជាប្រចាំ អាចប៉ះពាល់ដល់ប្រាក់ខែប្រាក់រង្វាន់ឬឱកាសនៃការឡើងតួនាទីបាន។ យើងឲ្យតម្លៃការងាររបស់សុភាដែលល្អ នៅទីនេះ ដូច្នេះសូមព្យាយាមកំណត់ម៉ោងរោទិ៍មកទាន់ជាងនេះ ។
២ ការរិះគន់
សុភាឯង មកយឺតរហូត មនុស្សសុភាឯងយ៉ាប់ធ្វើឲ្យក្រុមហ៊ុនចង់ធុញហើយ។ កុំសង្ឃឹមឲ្យសោះរឿងប្រាក់រង្វាន់ បំណាច់ឆ្នាំហើយនិងការឡើងតួនាទី។
(ចរិត)រិះគន់ គឺជាបញ្ហារបស់មនុស្ស។ វាជាបុគ្គលិកលក្ខណៈដែលពិបាកកែប្រែ ដោយនិយមធ្វើការវិនិច្ឆ័យឬវាយតម្លៃអ្វីមួយផ្អែកតែលើផ្នែកអវិជ្ជមានហើយច្រានចោលផ្នែកវិជ្ជមាន។ រឿងនេះមិនមែនកើតមានតែលើក្រុមមនុស្សមានចំណេះដឹងទាបងាយត្រូវគេបញ្ឆេះបាននោះទេ សូម្បីតែក្នុងចំណោមមនុស្សរៀនបានច្រើន តែចរិតពីកំណើតមកគឺជ្រុលនិយម។
គេសម្គាល់មនុស្សនេះបានត្រង់ គាត់ប្រើបញ្ញា ទៅកំណត់កំហុសជានិច្ច មិនថាអ្នកនោះគាត់ទើបតែជួបគេបានម្តងឬអ្វី។ គាត់និយមធ្វើការវាយតម្លៃនិងវិភាគអ្វីមួយដោយកំណត់តែលើរឿងអវិជ្ជមាន។
រិះគន់ – ន័យកិរិយាស័ព្ទ ដើម្បីកំណត់អត្តសញ្ញាណអវិជ្ជមាន
ការរិះគន់ – នាម សំដៅទៅលើសេចក្តីថ្លែងការណ៍នៃរឿងអវិជ្ជមាន;
រិះគន់ស្ថាបនា – កិរិយាស័ព្ទ / នាម សំដៅទៅលើការវាយតម្លៃនិងកំណត់ពីចំណុចវិជ្ជមាននិងអវិជ្ជមានស្វែងរកការធ្វើឲ្យប្រសើរឡើង។
សម្គាល់៖ ភាគច្រើនបុគ្គលអវិជ្ជមាន ពួកគេមិនឡូឡាទេ គេសម្ងំមិននិយាយស្ដី ឬធ្វើជាមនុស្សថ្លៃថ្នូរញញឹមញញែម ប៉ុន្តែនៅពេលដែលគេមានគណនេយ្យក្លែងបន្លំ លាក់មុខមាត់ពិត គេនឹងបញ្ចេញធាតុពិតតាមរយៈសំណេរ ឬរូបភាពនៃការវាយប្រហារយ៉ាងគំហុគ។
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ទ្រព្យជាប់ខ្លួន៣យ៉ាង ដែលនាំឲ្យធ្វើអ្វីក៏បរាជ័យ
ចុចអាន៖ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់