ព័ត៌មានអន្ដរជាតិ
ថៃសម្លឹងបង្កើនការទាក់ទាញវិនិយោគិន ឱ្យបោះទុននៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត
រដ្ឋាភិបាលថៃ កំពុងរៀបចំសំណុំឯកសិទ្ធិទទួលប្រយោជន៍ថ្មី រួមទាំងការលើកលែងពន្ធសាជីវកម្មរយៈពេល ១៥ ឆ្នាំ ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងឧស្សាហកម្មគោលដៅបន្ថែមទៀត ឱ្យដាក់ទុនវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា លោកនឹងជួបប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ EEC នាពេលឆាប់ៗនេះ ដើម្បីអនុម័តកញ្ចប់ឯកសិទ្ធិថ្មី មុនពេលបញ្ជូនវាទៅគណៈរដ្ឋមន្ត្រីសម្រាប់ការអនុម័ត។ លោកកត់សម្គាល់ថា ក្រុមប្រឹក្សាភិបាល ក៏នឹងពិចារណាលើការអនុម័តការវិនិយោគបន្ថែមទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ EEC ផងដែរ។
បើតាមប្រភពពីការិយាល័យ EEC កញ្ចប់នេះនឹងគ្របដណ្តប់លើឯកសិទ្ធិពន្ធ និងក្រៅពន្ធ ដូចជាមានសិទ្ធិទទួលបានការលើកលែងពន្ធសាជីវកម្មរយៈពេល ១-១៥ ឆ្នាំ ដោយផ្អែកលើលក្ខខណ្ឌនៃការវិនិយោគ។ ក្រុមហ៊ុនដែលគ្មានសិទ្ធិទទួលបានការលើកលែងនេះ នៅតែអាចទទួលបានការកាត់ពន្ធសាជីវកម្មចំនួន ៥០ ភាគរយ សម្រាប់រយៈពេល ១-១០ ឆ្នាំ ប្រសិនបើពួកគេបានវិនិយោគនៅក្នុងតំបន់ EEC ។
ក្រុមហ៊ុនដែលមានសិទ្ធិទទួលបានការលើកលែងពន្ធសាជីវកម្មក្នុងរយៈពេលមិនលើសពី ៨ ឆ្នាំ អាចទទួលបានការកាត់ពន្ធក្នុងរយៈពេលពី ១-៥ ឆ្នាំ នៅពេលរយៈពេលលើកលែងផុតកំណត់។ លើសពីនេះ នៅពេលរយៈពេលលើកលែងត្រូវបានបញ្ចប់ វិនិយោគិនអាចបូកសរុបការខាតបង់រហូតដល់ ៥ ឆ្នាំ ដើម្បីស្វែងរកការកាត់ពន្ធផងដែរ។
គួរគូសបញ្ជាក់ថា ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬតំបន់អភិវឌ្ឍន៍ពិសេសភាគខាងកើត គឺជាតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តចំនួន៣នៅភាគខាងកើតប្រទេសថៃ។ តំបន់នេះមានគោលបំណងអភិវឌ្ឍតំបន់មាត់សមុទ្រភាគខាងកើត ដើម្បីជំរុញកំណើនឧស្សាហកម្ម និងធ្វើវិមជ្ឈការសេដ្ឋកិច្ច និងកំណើនប្រជាជន។
កន្លងមក រដ្ឋាភិបាលថៃបានដាក់ចេញគម្រោងផ្សេងៗដើម្បីទាក់ទាញវិនិយោគិនលើឧស្សាហកម្មគោលដៅ។ ចន្លោះពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ការិយាល័យ EEC បានជោគជ័យក្នុងការអញ្ជើញវិនិយោគិនចំនួន ១០៩ ក្រុម ឱ្យមកបណ្តាក់ទុនក្នុងឧស្សាហកម្មគោលដៅចំនួន ៥ រួមមាន ឱសថ និងសុខាភិបាល ឌីជីថល យានយន្តទំនើប សេដ្ឋកិច្ចជីវជារង្វង់ និងបៃតង (BCG) រួមជាមួយនឹងអាកាសចរណ៍ និងភស្តុភារ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ