Connect with us

ព័ត៌មានអន្ដរជាតិ

អង្រួនពិភពលោក! Kyal Sin ជានិមិត្តរូបនៃការតវ៉ាប្រឆាំងរដ្ឋប្រហារ បន្ទាប់ពីត្រូវកងទ័ពមីយ៉ាន់ម៉ាបាញ់សម្លាប់

បានផុស

នៅ

កាលពីថ្ងៃពុធ រូបថតចុងក្រោយមុនពេលស្លាប់របស់នារីវ័យ១៩ឆ្នាំឈ្មោះ Kyal Sin ក្នុងការតវ៉ានៅទីក្រុង Mandalay ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយពាក់អាវយឺតពណ៌ខ្មៅជាមួយពាក្យថា “Everything will be OK”, នាងអាចត្រូវបានគេឮក្នុងវីដេអូអំឡុងការប្រមូលផ្តុំប្រឆាំងរដ្ឋប្រហារ ដោយនាងបានស្រែកថា “យើងនឹងមិនរត់ទេ!”។  មិនយូរប៉ុន្មាននាងត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងបាញ់ចំក្បាល។

យោងតាមការបូកសរុបរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា Kyal Sin គឺជាម្នាក់ក្នុងចំណោមមនុស្ស៣៨នាក់ ដែលត្រូវបានសម្លាប់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញការសម្លាប់នេះទេ។

Kyal Sin ដែលក៏ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា Angel ឬឈ្មោះជាភាសាចិនរបស់នាងគឺ Deng Jia Xi បានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងកងទ័ព ដែលបានប្រើអំពើហិង្សាកាន់តែខ្លាំងដើម្បីបង្ក្រាបចលនាបាតុកម្ម។

ឃ្លានៅលើអាវរបស់នាង បានបង្កភាពល្បីល្បាញយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ក្នុងចំណោមអ្នកប្រឆាំងរដ្ឋប្រហារ។

កាលពីថ្ងៃព្រហស្បតិ៍ រូបថតរបស់ Kyal Sin ក៏ត្រូវបានបង្ហាញនៅក្នុងបាតុកម្មទូទាំងប្រទេសដែលមានប្រជាជនចំនួន៥៤លាននាក់មួយនេះផងដែរ។

អ្នកកាន់ទុក្ខរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមពិធីបុណ្យសពរបស់នាង។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកកាន់ទុក្ខដែលភាគច្រើនមានវ័យក្មេងដូចនាង បានមកមើលមឈូសរបស់នាងនិងច្រៀងចម្រៀងតវ៉ា ដោយលើកម្រាមដៃបីជាសញ្ញាតស៊ូហើយបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Advocate, LA Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម