Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល គ្រោងនឹងផ្តល់ប័ណ្ណសមធម៌ជូនអ្នកជំងឺអេដស៍ដែលនៅសេសសល់​ឱ្យរួចរាល់នៅបំណាច់ឆ្នាំនេះ

បានផុស

នៅ

រាជរដ្ឋាភិបាល គ្រោង​នឹង​ផ្តល់​ប័ណ្ណ​សមធម៌​ជូន​ដល់​អ្នកជំងឺ​អេដស៍​ដែល​នៅ​សេសសល់​ឱ្យ​រួចរាល់​នៅ​បំណាច់​ឆ្នាំ​ ២០២៤ នេះ ​ខណៈ​បច្ចុប្បន្ន​មាន​អ្នកជំងឺ​អេដស៍​ជិត​ ៤​ ម៉ឺន​នាក់ ​បានទទួល​ប័ណ្ណ​នេះ​រួច​ហើយ។

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក​ និង​កាមរោគ​បានឱ្យដឹងថា ​បច្ចុប្បន្ន​ក​ម្ពុ​ជា​ត្រូវបាន​គេ​ប៉ាន​ស្មានថា​មាន​អ្នក​ផ្ទុក​ជំងឺអេដស៍​ប្រមាណ​ ៧៦ ០០០ នាក់ ​ក្នុងនោះ​មាន​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​បានមក​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង​ ៧២ ​កន្លែង​ ចំនួន​ ៦៨ ៨០២ ​នាក់​ និង​អ្នកជំងឺ​សង្ស័យ​ជាង ​៧ ០០០ ​នាក់ ​នៅ​មិន​ទាន់​បាន​មក​ធ្វើតេស្ត​ និង​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ​ ខណៈ​ក្នុង​ ១ ​ឆ្នាំ មាន​អ្នក​ឆ្លង​ថ្មី នៃ​មេរោគ​អេដស៍​ប្រមាណ​ ១ ២០០ នាក់​ និង​ស្លាប់​ប្រមាណ​ ១ ០០០ នាក់។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​ ក្នុងចំណោម​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​បានមក​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ចំនួន​ ៦៨ ៨០២​ នាក់ ​មជ្ឈមណ្ឌល​ជាតិ​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដំណើរការ​ចុះឈ្មោះ​អ្នកជំងឺ​អេដស៍​ទទួល​បាន​ប័ណ្ណ​សមធម៌​ចំនួន​ ៣៩ ១៨៧​ នាក់ ស្មើនឹង ​៥៧%​ គិត​ត្រឹម​ត្រី​ទី ​២ ​ឆ្នាំ ​២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀតថា ​ការផ្តល់ជូន​ប័ណ្ណ​សមធម៌​ដល់​អ្នកជំងឺ​អេដស៍​បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគាត់​បានល្អ​ប្រសើរ​ ព្រោះថា​ក្រៅពី​ការ​មក​ទទួល​សេវា​ព្យាបាល​ជំងឺអេដស៍​ដោយ​ឥតគិតថ្លៃ​ហើយ​ ពួកគាត់​អាច​ទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ឥតគិតថ្លៃ​ផងដែរ​ ដែល​បាន​ជួយ​រួមចំណែក​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ​ក្នុង​គ្រួសារ​លើកស្ទួយ​ជីវភាព​កាន់តែ​ប្រសើរ។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ថែម​ថា តាម​គម្រោង​យើង​នឹង​ខិតខំ​ផ្តល់​ប័ណ្ណ​សមធម៌​ជូន​ដល់​អ្នក​ជំងឺ​អេដស៍​ដែល​នៅ​សេសសល់​ឱ្យ​រួចរាល់​នៅ​បំណាច់​ឆ្នាំ ២០២៤ នេះ។

លោក​វេជ្ជបណ្ឌិត សូម​អំពាវនាវ​ដល់​អ្នក​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ ​ត្រូវ​ក្លាហាន​ចេញមក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ ដើម្បី​ទទួលបាន​ការព្យាបាល​ជំងឺ​ត្រឹមត្រូវ​ និង​ទទួល​បាន​ប័ណ្ណ​សមធម៌ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​រាជរដ្ឋាភិបាល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម