Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ

បានផុស

នៅ

ក្រោយបិទប្រទេសអស់រយៈពេល៥ឆ្នាំដោយសារតែជំងឺរាតត្បាតកូវីដ១៩ ពេលនេះ កូរ៉េខាងជើង បានប្រកាសបើកទទួលភ្ញៀវទេសចរវិញនៅខែធ្នូ ប៉ុន្តែដំបូងខ្លួនអនុញ្ញាតឲ្យទេសចរទៅលេងត្រឹមទីក្រុងមួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤។

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Air Koryo (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗនោះ ក្រុមហ៊ុនទេសចរណ៍ចិនចំនួន២ គឺ KTG Tours និង Koryo Tour ក៏ប្រកាសរៀបចំដំណើរកម្សាន្តទៅកាន់ទីក្រុង Samjiyon ស្ថិតនៅតំបន់ជួរភ្នំភាគខាងជើង តែម្តង។

ទីក្រុង Samjiyon គឺស្ថិតនៅជើងភ្នំ Paektu ដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង ជាប់ព្រំដែនជាមួយចិន ហើយទីនោះមានភាពល្បីល្បាញ ដោយសារតែសម្រស់ដ៏ស្រស់ត្រកាល អំឡុងរដូវរងា។

សូមបញ្ជាក់ថា កូរ៉េខាងជើង បានបិទប្រទេសនៅដើមឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩ ហើយទើបតែចាប់ផ្តើម កាត់បន្ថយការរឹតត្បិតកាលពីពាក់កណ្តាលឆ្នាំមុនប៉ុណ្ណោះ។

ទាហានកូរ៉េខាងជើងក្បែរភ្នំ Paektu (រូបថត៖ Rocky Road Travel)

ការបិទព្រំដែននោះ បានកាត់ផ្តាច់លំហូរទំនិញសំខាន់ៗ ជាហេតុនាំឲ្យមានកង្វះស្បៀងអាហារ ខណៈស្ថានភាពប្រទេសអាក្រក់រួចទៅហើយ ដោយសារការដាក់ទណ្ឌកម្មអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។

ចាប់តាំងពីដើមឆ្នាំ២០២៤មក កូរ៉េខាងជើង អនុញ្ញាតឲ្យតែជនជាតិរុស្ស៊ីចូលប្រទេសប៉ុណ្ណោះ ចាប់ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនងស្អិតរមួតជាមួយគ្នា។

ទោះបីជាយ៉ាងណា គេមិនច្បាស់ឡើយថាតើ ការបើកព្រំដែនកូរ៉េខាងជើងឡើងវិញនេះ អនុវត្តចំពោះអ្នកទេសចរមកពីគ្រប់ទិសទី ឬសម្រាប់តែប្រទេសដែលខ្លួនចាត់ទុកជាមិត្ត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រី​អភិវឌ្ឍ​​ន៍​អាវុធ​របស់​កូរ៉េខាងជើងបង្ហាញ​វត្តមាន​នៅ​ពិព័រណ៍អាវុធនៅរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម