Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្ម​របស់កម្ពុជាជាមួយប្រទេសដៃគូអាសិប​​មានទឹកប្រាក់ជិត២០ពាន់លានដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំ

បានផុស

នៅ

ការដោះដូរទំនិញរបស់ប្រទេសកម្ពុជាជាមួយសមាជិកនៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP)មានទឹកប្រាក់ប្រមាណ១៩,៨៧២ពាន់លានដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំនេះដោយកើនឡើងជិត១៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ដដែល ក្នុងទំហំទឹកប្រាក់សរុបនោះ ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារកើនឡើងជាង១៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់រហូតដល់១៤,៦៧២ពាន់លានដុល្លារកើនឡើងជាង១៨ភាគរយ។

អាសិប​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​មាន​សមាជិក​ចំនួន ​១៥ ប្រទេស រួម​មាន​សមាជិក​អាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីនវៀតណាម និង​សិង្ហបុរី) និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន៥ រួមមាន​ អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាង​ត្បូង និង​នូវែល​ហ្សេឡង់។ RCEPមាន​សុពល​ភាព​អនុ​វត្ត ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២២។

​លោក ប៉ែន សុវិជាតិ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្មថ្មី​ៗ​នេះ​បាន​ប្រាប់​កម្ពុជាថ្មី​ថា​​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ទើប​កើត​មាន​ថ្មីៗ​បណ្តាល​មក​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន …​ និង​បញ្ហា​អតិផរណាបានប៉ះពាល់ដល់​កម្លាំង​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​ធំៗ​ធ្លាក់​ចុះ​ផងដែរ​។ លោក​បន្ត​ថា ទោះ​យ៉ាង​ណា ដោយ​សារ​កម្ពុជា​ជា​សមាជិក​របស់ RCEP ដូច្នេះ​កំណើន​នៃ​ការ​នាំ​ចេញ​គឺ​នឹង​បន្ត​សញ្ញា​វិជ្ជ​មាន​បន្ថែម​ទៀត​។​ លោក​ថ្លែង​ថា​៖​«RCEP បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បើក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ ក៏បាន​ប្រាប់កម្ពុជាថ្មី​ថា កំណើន​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ ពិសេស​ទៅ​បណ្តា​ប្រទេស​នៃ​កិច្ច​ព្រម​ព្រៀង RCEP ​ក្នុង​ដំណាក់​កាល​​សេដ្ឋកិច្ច និង​នយោបាយ​អន្តរ​ជាតិ​មិន​មាន​ស្ថិរភាព​គឺ​បញ្ជាក់​ថាសមត្ថ​ភាព​ផលិត​កម្ម​នៅ​កម្ពុជា​មាន​សម្ទុះ​កាន់​តែ​ខ្លាំង និង​មាន​គុណភាព​កម្រិត​ស្តង់ដា។ ​

​តាម​រយៈ RCEP កម្ពុជា​ទទួល​បាន​ភាព​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ជា​ច្រើន ដូច​ជា ទំនិញកសិកម្ម កសិកម្ម កែច្នៃ និង​ទំនិញ​ឧស្សាហកម្ម។ កម្ពុជា​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ពី​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ជា​អាទិ៍ ការ​ផ្ទេរ​បច្ចេក​វិទ្យា ចំណេះ​ដឹង ចំណេះ​ធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ថ្មីៗ​ផង​ដែរ។

សមា​ជិក​អាសិប​ទាំង​អស់​ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ព្រម​ទាំង​មាន​ផលិត​ផល​ក្នុង​ស្រុក​ប្រមាណ ២៦,២​ទ្រីលាន​ដុល្លារ ឬ ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភព​លោក និង​មាន​ទំហំ​ពាណិជ្ជ​កម្ម​ប្រមាណ ២៨​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ពិភព​លោក​ទាំង​មូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៥ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម