សុខភាព
កម្ពុជា ស្វែងរកធាតុចូលសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០២៤ ដល់ ២០២៦
ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្វែងរកធាតុចូលដើម្បីឆ្លើយតបទៅនឹងលក្ខខ័ណ្ឌតម្រូវ របស់ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃមូលនិធិសកល (Technical Review Panel – TRP) សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០២៤ ដល់ ២០២៦ ។
វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនានា ដែលបាន និងកំពុងអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ដើម្បីស្វែងរកធាតុចូល ឆ្លើយតបទៅនឹងលក្ខខ័ណ្ឌតម្រូវ របស់ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃមូលនិធិសកល មានដូចជា៖
– ធ្វើការវាយតម្លៃរហ័ស (Rapid assessment) ដើម្បីពិនិត្យលទ្ធភាព និងសមត្ថភាព ក្នុងការធ្វើកិច្ចសន្យា (Contract out) ជាមួយអ្នកអនុវត្តគម្រោងមិនមែនជាស្ថាប័នរដ្ឋ (Non-State Actors) ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីធានាការផ្តល់សេវា បង្ការ ថែទាំ និងព្យាបាលអ្នកជំងឺអេដស៍ និងរបេង។
– រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីធានានិរន្តរភាព នៃធនធានមនុស្សរបស់អង្គការសង្គមស៊ីវិល ដែលកំពុងអនុវត្តកម្មវិធីអេដស៍ និងរបេង។
លទ្ធផល នៃកិច្ចប្រជុំ៖
១. ធ្វើការវាយតម្លៃរហ័ស (Rapid assessment) តាមកម្មវិធីនីមួយៗរៀងខ្លួន លើការពិនិត្យលទ្ធភាព និងសមត្ថភាព ក្នុងការធ្វើកិច្ចសន្យា (Contract out) ក្រោយមានការសម្រេចពី ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
២. រៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ស្នើសុំថវិកាបដិភាគ នៃរាជរដ្ឋាភិបាល ឱ្យបានច្បាស់លាស់ និងដោយការសន្សំសំចៃ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយ មានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលជំនួយ នៃមូលនិធិសកល មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ មន្ត្រីគម្រោងមូលនិធិសកល ព្រមទាំងដៃគូអភិវឌ្ឍន៍រួមមាន៖ WHO, UNIADS និង USAID ៕
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៧ ម៉ោង ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចតេជោ៖ ខ្ញុំមិនទាន់អស់អំណាចទេ ខ្ញុំត្រូវការពារប្រជាជនរបស់ខ្ញុំ និងទឹកដីដ៏កម្សត់