Connect with us

KPT+

៣ មេរៀនជីវិតសំខាន់ៗពីភាពយន្តគំនូរជីវចលរបស់ Disney

បានផុស

នៅ

ភាពយន្តណាក៏ដូចភាពយន្តណា រមែងមានតម្លៃអប់រំបង្កប់មកជាមួយសម្រាប់ឲ្យទស្សនិកជនមើលហើយ យកទៅគិតពិចារណា ទុកជាការរៀនសូត្រ។

ដូចគ្នាដែរ ភាពយន្តគំនូរជីវចល ៣ រឿងរបស់ Disney បាននាំមកនូវមេរៀនជីវិតសំខាន់ៗសម្រាប់ត្រិះរិះ និងអាចយកទៅអនុវត្តលើការរស់នៅបាន។

តើជាមេរៀនអ្វីខ្លះ? ចង់ដឹង? តោះ! ​អាន!

“សម្រស់ស្អាតពិត បានមកពីចិត្តនិងបេះដូងបរិសុទ្ធ”​ -រឿង Beauty and the Beast

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួអង្គ Belle បង្រៀនយើងកុំឲ្យវិនិច្ឆ័យពីចរិតរបស់នរណាម្នាក់ដោយផ្អែកលើតែរូបរាងខាងក្រៅរបស់គេ។ ប្រសិនបើយើងចង់វិនិច្ឆ័យនរណាម្នាក់ យើងគួរតែចំណាយពេលមើលគេឲ្យយូរបន្តិចដែរ។

នាង Belle មិនរើសអើងសត្វចម្លែកនោះទេ ប៉ុន្តែនាងព្យាយាមយល់ពីគេ ទោះបីជាគេមានរូបរាងមិនស្អាតសង្ហារក៏ដោយ។ ​ទីបំផុត ពួកគេបានរស់នៅជាមួយគ្នាពោរពេញដោយសុភមង្គល ព្រមទាំងអាចដកពាក្យបណ្តាសាចេញបាន នេះក៏ព្រោះតែ Belle មិនមែនស្រឡាញ់សត្វចម្លែកដោយសារសម្រស់របស់គេនោះឯង។

“បន្ដក្ដីសុបិន្តជាមួយភាពជឿជាក់ បើទោះជាឆ្លងកាត់រឿងលំបាកយ៉ាងណាក៏ដោយ” -រឿង Cinderella

មិនថា ជួបទុក្ខវេទនាប៉ុណ្ណា ប្រសិនបើនៅតែបន្តជឿលើក្តីសុបិនដែលខ្លួនប្រាថ្នា នោះវានឹងក្លាយជាការពិត។ នេះជាសម្ដីរបស់តួអង្គ Cinderella។

ក្នុងចំណោមព្រះនាង Disney ទាំងអស់ គ្មានតួអង្គណាម្នាក់មានក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចបំណងប្រាថ្នា រហូតទទួលធ្វើឲ្យក្តីសុបិនក្លាយជាការពិតដូច Cinderella ទេ។ នាងមិនដែលឈប់សុបិនឬជឿលើខ្លួនឯងសោះឡើយ ហើយតែងតែព្យាយាមជម្នះឧបសគ្គដើម្បីបានលស្បែកជើងកែវ ក៏ដូចជារកគ្រប់វិធីដើម្បីចូលវាំង។ ចុងក្រោយ Cinderella អាចជួបព្រះអម្ចាស់ដូចប្រាថ្នា និងរស់នៅដោយសុខសាន្ត។

“កុំភ្លេចថាខ្លួនជានរណា ហើយមកពីណា” – រឿង The Lion King

កាលពីស្ដេចតោ Mufasa នៅរស់ គាត់តែងតែប្រាប់កូនប្រុស Simba ថា “កូនប្រុសអស្ចារ្យជាងអ្វីដែលកូនអាចធ្វើបានទៅទៀត” ។

ខណៈឪពុកមារបញ្ឆោត Simba ថាគេជាអ្នកសម្លាប់ឪពុករបស់ខ្លួន ពេលនោះធ្វើឲ្យគេខ្លាចរអាក្នុងការប្រឈមជាមួយគ្រប់គ្នា រួចក៏រត់ទៅស្រុកឆ្ងាយ និងមិនហ៊ានត្រឡប់ចូលទឹកដីខ្លួនវិញ។

ក្រោយមក គេរឭកនឹកដល់ពាក្យអ្នកមានគុណតែងតែទូន្មានកាលពីគាត់នៅរស់ថា គេជាបុគ្គលអស្ចារ្យ ទើបពេលនោះ Simba ត្រឡប់ទៅទឹកដីកំណើត ប្រឹងតស៊ូជាមួយក្រុមចចក​រហូតឈ្នះទាំងដែលបក្សពួករបស់គេមានគ្នាតិចជាងសត្រូវ។

ចុងក្រោយ Simba ក្លាយជាអ្នកស្នងរាជ្យបន្ទាប់ឪពុក ព្រោះតែគេចងចាំជានិច្ចថា ខ្លួនមិនមែនជាកូនតោធម្មតា តែជាស្ដេចតោដែលត្រូវមើលថែពលរដ្ឋនិងទឹកដីរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ITM

ចុចអាន៖ មេរៀន​ជីវិត​សំខាន់ៗ ៤ ដែលគ្រប់គ្នា​អាចរៀន​ពីភាពយន្ត Kung Fu Panda

ចុចអាន៖ មេរៀនជីវិតទាំង ៥ ដែលអាចរៀនពីភាពយន្តរឿង “Mulan”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម