Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី សម្ដែងការហួសចិត្តលើសកម្មជនបក្សប្រឆាំងមួយរូបឈ្មោះ ហៃ វណ្ណា ដែលព្យាយាមរិះរកវិធីញុះញង់ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល

បានផុស

នៅ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦សីហា នេះ បានសម្ដែងការហួសចិត្តជាខ្លាំងនៅពេលស្ដាប់សារសំឡេងរបស់សកម្មជនបក្សប្រឆាំងមួយរូបឈ្មោះ ហៃ វណ្ណា ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ដោយបុគ្គលរូបនេះបានព្យាយាមរិះរកវិធីញុះញង់ឲ្យប្រជាពលរដ្ឋចូលរូបធ្វើបាតុកម្មដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

តាមរយៈសំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកលើកឡើងយ៉ាងដូចច្នេះថា «ខ្ញុំហួសចិត្តពេលបានស្ដាប់​សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវអោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតអោយសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ»។

សម្ដេចធិបតីបានបន្ថែមថា ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ?

សូមជម្រាបថា សារសំឡេងរបស់បុគ្គលឈ្មោះ ហៃ វណ្ណា ដែលជាមេដឹកនាំបាតុកម្មនៅប្រទេសជប៉ុនត្រូវបានបែកធ្លាយចេញពីគ្រុបតេក្រាមមួយឈ្មោះ រួបរួមជាតិ ដែលជាគ្រុបក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបង្កើតឡើងដើម្បីកៀរគរប្រជាពលរដ្ឋឲ្យចូលរួមធ្វើបាតុកកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៅរបស់កម្ពុជា ហើយក្រុមប្រឆាំងជ្រុលនិយមនេះក៏គ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៨សីហាខាងមុខនេះផងដែរ៕

អត្ថបទ៖ សុខុម

សូមស្ដាបសារសំឡេង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទី មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

ព័ត៌មានជាតិ៧ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំអាជ្ញាធររៀបចំយុទ្ធសាស្ត្រពង្រឹងសន្តិសុខឡើងវិញ តាមការវិវត្តរបស់សង្គម

ព័ត៌មានជាតិ១១ នាទី មុន

កសិករ​ជនជាតិ​ភាគតិចបង្ហើបពូជមាន់មានតម្រូវការ​ខ្ពស់​ ហាង​ឆេង​​​លក់​​បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល

ព័ត៌មានជាតិ២២ នាទី មុន

ទូតកូរ៉េខាងត្បូងអរគុណសមត្ថកិច្ចដែលផ្ដល់សុវត្ថិភាពល្អចំពោះវត្តមានអ្នកទេសចរណ៍ វិនិយោគិន ពលរដ្ឋកូរ៉េ នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម