ព័ត៌មានអន្ដរជាតិ
ប្រវត្តិត្រួសៗរបស់កូនស្រីពៅលោកថាក់ស៊ីនដែលទំនងក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១
មានប្រវត្តិរៀនសូត្រខាងវិទ្យាសាស្រ្តនយោបាយ គ្រប់គ្រងធុរកិច្ចនិងជាអ្នកជំនួញ មុនប្រឡូកចូលក្នុងវិស័យនយោបាយដ៏លេចធ្លោនៅមុនការបោះឆ្នោតសកលឆ្នាំ២០២៣ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីពៅរបស់អតីតៈនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា ពេលនេះកំពុងឆ្ពោះទៅកាន់ដំណែងនាយករដ្ឋមន្ត្រីថៃទី៣១។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ធ្លាប់អមដំណើរឪពុកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាលក្ខណៈគ្រួសារ មកកាន់កម្ពុជាកាលខែមីនាឆ្នាំ២០២៤នេះ ដើម្បីជួបជុំសួរសុខទុក្ខជាលក្ខណៈមិត្តភាពផង និងជាគ្រួសារផង ជាមួយសម្តេចតេជោ ហ៊ុន សែន។
ការប្រឡូកចូលនយោបាយរបស់កូនស្រីពៅ លោកថាក់ស៊ីន បានធ្វើឱ្យគណបក្សភឿថៃកើនឡើងប្រជាប្រិយភាពក្រឺតៗកាលពីអំឡុងខែមិថុនាឆ្នាំ២០២៣ ពេលដែលគណបក្សនេះបានតែងតាំងលោកស្រីជាអ្នកដឹកនាំគណបក្ស និងឈានទៅកាន់តំណែងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះ។
បន្ទាប់ពីតុលាការធម្មនុញ្ញថៃសកាលពីថ្ងៃអង្គារបានបោះឆ្នោតដកដំណែងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៃគណបក្សភឿថៃ ដែលឡើងកាន់អំណាចមិនដល់១ឆ្នាំផងនោះ ពេលនេះគណបក្សនេះដែលជាប្រធានសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះ បានសម្រេចតែងតាំងលោកស្រី ផែថងថាន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតសំដែងការទុកចិត្តពីរដ្ឋសភានៅថ្ងៃសុក្រនេះ។
ខាងក្រោមនេះជាប្រវត្តិត្រួសៗរបស់លោកស្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)
មិនទាន់មានការផ្សព្វផ្សាយទូលំទូលាយ ពីប្រវត្តិកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយលោកថាក់ស៊ីន ដែលបានដឹកនាំប្រទេសថៃ ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦ ប៉ុន្តែមានការចុះផ្សាយខ្លះដែលនាំទៅដល់ប្រវត្តិលោកស្រី ផែថងថាន។
យោងតាមគេហទំព័រ www.prestigeonline.com អ្នកនាង ផែថងថាន (Paetongtarn) បានបញ្ចប់ថា្នក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ដែលជំនាញខាងសង្គមវិទ្យា (Sociology) និងនរវិទ្យា (Anthropology) ពីសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ មុនបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ នៅសាកលវិទ្យាល័យ Surrey នៅអង់គ្លេស។
គេហទំព័រដែលបង្ហាញពីប្រវត្តិអ្នកជំនួញ ឱ្យដឹងទៀតថា ក្រៅពីតួនាទីគ្រប់គ្រង អ្នកនាងផែថងថាន ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ធុរកិច្ចផ្សេងៗទៀត ក្នុងទ្រព្យសកម្មរបស់ក្រុមហ៊ុន ដូចជាសណ្ឋាគារ Rosewood Bangkok និងសណ្ឋាគារ Thames Valley Khao Yai Hotel ព្រមទាំងកន្លែងវាយកូនគោល Alpine Golf Club។
អ្នកនាង Paetongtarn បានរៀបការជាមួយលោក Pidok Por Sooksawas (Por) ដែលជាអាកាសយានិក នៅក្រុមហ៊ុនអាកាសចរណ៍ Thai Aviation Service ហើយជាមួយគ្នានេះ អ្នកនាងបាននិយាយដោយឥតលាក់លៀមថា អ្នកនាងចូលចិត្តការដើរកម្សាន្ត ដែលជាការជំរុញទឹកចិត្ត ដើម្បីយកមកអភិវឌ្ឍសណ្ឋាគាររបស់នាងឱ្យមានភាពកាន់តែប្រសើរឡើងៗក្នុងប្រទេសថៃ។ នេះផ្អែកតាមគេហទំព័រដដែលនេះ។
បណ្តាញសារព័ត៌មាន The Nation ដែលមានមូលដ្ឋាននៅប្រទេសថៃ បានផ្សព្វផ្សាយកាលពីមុនការបោះឆ្នោតប្រទេសថៃក្នុងខែឧសភាឆ្នាំ២០២៣ ឱ្យដឹងថា អ្នកនាងបានបង្ហាញពីប្រជាប្រិយភាពយ៉ាងខ្លាំង ពេលអ្នកនាងធ្វើដំណើរទៅភាគឦសានប្រទេស ហើយអ្នកគាំទ្រជាច្រើនបានលើកបង្ហាញរូបថតរបស់អ្នកនាង។ ក្នុងពេលនោះ បងប្រុសរបស់នាង ដែលបានអមដំណើរទៅកាន់ទីនោះដែរ បានស្រែកប្រាប់ហ្វូងអ្នកគាំទ្រថា «គ្រួសារភឿថៃ» ម្តងហើយម្តងទៀត។
លោកបានប្រាប់ថា ប្រជាជនមានក្តីសង្ឃឹមខ្ពស់ ចំពោះអ្នកនាងប្រធាន Paetongtarn បន្ទាប់ពី «ការលំបាក៨ឆ្នាំ» ដោយសំដៅទៅលើរយៈពេលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤ គឺជាពេលវេលាដែលលោក ប្រាយុធ ដឹកនាំរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់ ដែលពីតំណែងនាយករដ្ឋមន្ត្រី៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព