Connect with us

សេដ្ឋកិច្ច

អត្រាអតិថិជនសងយឺតតាមគ្រឹះស្ថានហិរញ្ញវត្ថុ​កើនឡើងខ្ពស់

បានផុស

នៅ

យោងតាមរបាយការណ៍របស់ការិយាល័យ​ធានា​ឥណ​ទានកម្ពុជា (CBC) បានបង្ហាញថា គិតត្រឹម​​រយៈពេល ៣ ខែត្រីមាសទី២ ឆ្នាំ២០២៤ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងគណនីប្រាក់កម្ចី និងការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ កើនឡើង​រហូតដល់ជាង ៨%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) បានលើកឡើងថា៖​«ការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការធ្លាក់ចុះ ប៉ុន្តែសមិទ្ធ​ផលឥណទាន​លក្ខណៈបុគ្គលប្រើ​ប្រាស់​សម្រាប់អាជីវកម្មខ្នាតតូច នៅតែមានភាពវិជ្ជមានជាមួយនឹងចំនួនសមតុល្យ ០,១% នៅ​ក្នុង​ត្រីមាសទី២នេះ»។

លោកបានបន្ថែមថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការ​កើន​ឡើងនៃអនុបាត ​គណនីប្រាក់កម្ចី និងការ​សង​យឺតលើសពី ៣០ ថ្ងៃ មានការកើនឡើង ៨,៣% ក្នុងត្រីមាសទី ២ នេះ ធៀបនឹងត្រីមាសមុនមានចំនួន ៧,៨%។

លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លើកឡើងថា គុណភាព​​​​​​ឥណទានបានថយ​​ចុះ ដោយសារភាពទន់ខ្សោយនៃការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចមួយ​​​​​​​ចំនួន គួបផ្សំនឹងការផ្តល់ឥណទានប្រកបដោយភាពប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារ។

ទោះយ៉ាងណាលោកអះអាងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែរក្សាបាននូវកំណើនល្អដល់ការគាំទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។​

លោក កាំង តុងងី បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះថា ឥណទានដែលអតិថិជនសងត្រឡប់ទៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ យឺតលើសពី ៣០ ថ្ងៃ បាន​កើនឡើងរហូតដល់ ៩% ដែលកម្ពុជាមិនធ្លាប់មានពីមុនមក ប៉ុន្តែ​បើធៀបនឹងតំបន់ និងពិភ​ព​​លោក កម្ពុជាស្ថិតនៅក្នុងកម្រិតទាបជាងគេ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិ​ថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទាន​អតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីការងារ សង្ឃឹមថា អង្គការ ILO-BFC នឹងជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានី ណែនាំ១៣ចំណុច ពាក់ព័ន្ធ​ការ​មិនអនុញ្ញាតឱ្យយានយន្ត ចូល​តំបន់នៃព្រះរាជពិធី

ព័ត៌មានជាតិ១៣ ម៉ោង មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម