Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព

បានផុស

នៅ

មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន​កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ និងបញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងពីបទ.ឆបោក ករណីស៊ីដាច់ប្រាក់ជិត៣ម៉ឺនដុល្លារអាមេរិក រឿងយកទៅរត់ការចូលក្របខណ្ឌកងទ័ព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីយោធាដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ សេក សេងហុង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៤ សេ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ការចាប់ឃាត់ខ្លួនមន្ត្រីយោធាខាងលើ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌ បានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក ប្រព្រឹត្តនៅផ្ទះលេខ១១៩ ផ្លូវ១១១កា ភូមិក្បាលដំដី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ដោយយល់ឃើញថា តាមដីកាបង្គាប់ឲ្យជនសង្ស័យចូលខ្លួនចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ តែជនត្រូវចោទមិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការទេ ដូច្នោះដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សេក សេងហុង មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។

សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈជនសង្ស័យកំពុងធ្វើដំណើរទៅកន្លែងធ្វើការ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សេក សេងហុង បានប្រើល្បិចកល់ទុច្ចរិតបញ្ចុះបញ្ចូល លួងលោមឲ្យក្រុមគ្រួសារជនរងគ្រោះរត់ការចូលក្របខណ្ឌកងទ័ព ដោយអួតអាងថា រូបគេមានសមត្ថភាពគ្រប់គ្រាន់ស្គាល់អ្នកមានអំណាច អាចរត់ការចូលក្របខណ្ឌកងទ័ពបាន ហើយជនសង្ស័យតម្រូវក្នុងមួយនាក់ ត្រូវចំណាយទឹកប្រាក់១៣ ០០០ ដុល្លារអាមេរិក និងអាចទទួលបានស័ក្តិ២ ហើយបើសិនជាត្រូវចំណាយអស់ទឹកប្រាក់ ១៤ ០០០ ដុល្លារ នឹងអាចទទួលបានស័ក្តិ៣ ពាក់លើស្មា ដោយជនសង្ស័យបានបញ្ចុះបញ្ចូលឲ្យក្រុមគ្រួសារជនរងគ្រោះបំពេញបែបបទ ដើម្បីសុំចូលក្រមខណ្ឌកងទ័ពផងដែរ។ ដោយចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើឈ្មោះ សេក សេងហុង ហើយបានប្រគល់ទឹកប្រាក់សរុបចំនួន ២៧ ០០០ ដុល្លារអាមេរិក ឲ្យទៅជនសង្ស័យ ដោយជនសង្ស័យបានធានាថា នឹងយកទៅរត់ការចូលក្រមខណ្ឌកងទ័ព លើឈ្មោះ២នាក់ ម្នាក់ពាក់ស័ក្តិ២ និងម្នាក់ពាក់ស័ក្តិ៣ ។

ពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះគឺមានរយៈពេល៣ឆ្នាំមកហើយ ជនសង្ស័យមិនមានការឆ្លើយតបនូវអ្វីដូចដែលគេបានសន្យានោះទេ ផ្ទុយទៅវិញជនសង្ស័យតែងតែយកការដោះសារមិនឈប់នោះឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ស្ថាប័នរដ្ឋពីរចាប់ដៃគ្នាក្នុងផ្តល់សេវាហិរញ្ញវត្ថុ​ដល់ម្ចាស់សហគ្រាសនានា

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់  

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

Sokha Hotels

ព័ត៌មានពេញនិយម