Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និង​ប្រេស៊ីល ប្រាប់ពីដំណោះស្រាយ​មួយ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

ក្រោយ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំងក្នុង​ការ​បោះឆ្នោត​នៅ​វ៉េណេស៊ុយអេឡា​កាល​ពី​ចុង​ខែ​កក្កដា​​ដែល​​​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​នោះ សហរដ្ឋ​អាមេរិក​និងប្រទេស​ប្រេស៊ីល​បាន​លើក​ឡើង​ពី​ដំណោះស្រាយ​មួយ​សម្រាប់​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​នៅ​វ៉េណេស៊ុយអេឡា ដោយ​នោះ​​គឺ​ការ​រៀបចំ​ការ​បោះឆ្នោត​សា​​ជា​ថ្មី​ម្ដង​ទៀត។

បាតុកម្ម​នៅ​វ៉េណេស៊ុយអេឡា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋ​​អាមេរិក បាន​ច្រានចោល​នូវ​ការ​អះអាង​របស់ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែល​បាន​ប្រកាស​ពី​ជោគជ័យ​សម្រាប់​អាណត្តិ​ទី​៣​របស់​ខ្លួន ដោយ​ចាត់ទុក​ថា​វា​ជា​ការ​បន្លំ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ។ លោក ម៉ាឌូរ៉ូ បាន​ប្រកាស​ថា ខ្លួន​ទទួល​សម្លេង​​គាំទ្រ ៥១,២% ទល់​នឹង ៤០,២% បើ​ធៀប​នឹង​បក្ស​ប្រឆាំង។ យ៉ាង​ណា​មិញ រដ្ឋាភិបាល​កាន់​អំណាច​របស់​លោក ម៉ាឌូរ៉ូ មិន​បាន​បង្ហាញ​​ពី​ទិន្នន័យ​​លម្អិត​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ ពោល​គឺ​ចេញ​ផ្សាយ​តែ​លទ្ធ​ផល​ជា​តួ​លេខ​ប៉ុណ្ណោះ។

ក្រៅ​តែ​ពី​ការ​បដិសេធ​ទទួល​ស្គាល់​​លទ្ធផល​នេះ លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ថា លោក​គាំទ្រ​ឲ្យ​​មាន​ការ​បោះឆ្នោត​​ម្ដង​ទៀត​នៅ​​​វ៉េណេស៊ុយអេឡា ខណៈ​​បាតុកម្ម​កំពុង​ផ្ទុះ​ឡើង​​​ខ្លាំង​នៅ​ទូទាំង​ប្រទេស​ ហើយ​មេ​បក្ស​ប្រឆាំង​បាន​អំពាវនាវ​​ឲ្យ​អ្នក​គាំទ្រ​បន្ត​បាតុកម្ម​រហូត​ដល់​បក្ស​កាន់​អំណាច​​យល់​ព្រម​ទទួល​ស្គាល់​ពី​បរាជ័យ​របស់​ខ្លួន។ បក្ស​ប្រឆាំង​ បាន​អះអាង​ថា​ ​ខ្លួន​មាន​ព័ស្ដុតាង​​ជា​​​ឯកសារ​​​ព្រីន​នៃ​ទិន្នន័យ​ឆ្នោត​ ដែល​បញ្ជាក់​ថា​ពួក​គេ​ទទួល​សម្លេង​គាំទ្រ​​ច្រើន​ជាង​២ភាគ​៣​ឯណោះ គឺ​យក​ឈ្នះ​ដាច់​​លើ​លោក ម៉ាឌូរ៉ូ តែ​ម្ដង។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​លោក នីកូឡាស ម៉ាឌូរ៉ូ (រូបភាព៖ AP)

ចំណែក​ឯ​លោក Luiz Inacio Lula da Silva ប្រធានាធិបតី​ប្រេស៊ីល ក៏​មិន​ខុស​ពី​សហរដ្ឋ​អាមេរិក​នោះ​ដែរ ដោយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​បាន​ស្នើ​ឲ្យ​លោក ម៉ាឌូរ៉ូ រៀបចំ​ការ​ប្រកួត​​ប្រជែង​ថ្មី​មួយជាមួយ​បក្ស​ប្រឆាំង ហើយ​​ត្រូវ​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ។ លោក Lula បាន​ប្រាប់​​ថា ការ​បោះឆ្នោត​ថ្មី ជា​ដំណោះស្រាយ​ដ៏​មាន​សក្ដានុពល​សម្រាប់​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

លោក Lula បាន​និយាយ​ថា៖ «លោក ម៉ាឌូរ៉ នៅ​មាន​ពេល​កាន់​តំណែង​​​៦​ខែ​​ទៀត។ អាណត្តិ​របស់​គាត់​នឹង​បញ្ចប់​ត្រឹម​ខែ​មករា​ឆ្នាំ​ក្រោយ។ ដូច្នេះ​គាត់​គឺ​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ ដោយ​មិន​គិត​ពី​ការ​បោះឆ្នោត​។ ដូច្នេះ​​បើ​គាត់​មាន​សុភ​វិនិច្ឆ័យ​ គាត់​អាច​ព្យាយាម​អំពាវនាវ​ទៅ​ប្រជាជន​​វ៉េណេស៊ុយអេឡា ហើយ​ប្រហែល​ជា​រៀបចំ​ការ​បោះឆ្នោត​ថ្មី បង្កើត​ជា​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​​ការ​ចូលរួម​របស់​បេក្ខជន​ទាំង​អស់»។

មេដឹកនាំប្រទេសប្រេស៊ីល ក៏បានប្រាប់​ផងដែរថា ការ​បង្កើត​ឲ្យ​មាន «រដ្ឋាភិបាលចម្រុះ» អាចជាដំណោះស្រាយមួយផ្សេងទៀតសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា។

យ៉ាង​ណា​មិញ ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ បាន​​​​ច្រានចោល​នូវ​​​គំនិត​​ដែល​លើក​ឡើង​ដោយ​លោក បៃដិន និង​លោក Lula។

សូម​បញ្ជាក់​ថា ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់វ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃទី២៩​ខែកក្កដាថា លោក ម៉ាឌូរ៉ូ បាន​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​​សកល និង​បន្ត​កាន់តំណែង​រយៈពេល​៦​ឆ្នាំ​ទៀត​។ យ៉ាង​ណា លទ្ធផល​នេះ​ត្រូវ​បាន​ជំទាស់​ដោយ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក បណ្ដា​ប្រទេស​នៅ​អាមេរិក​ឡាទីន និង​សហភាព​អឺរ៉ុប ដោយ​ចោទ​ថា​លទ្ធផលបោះឆ្នោត​ត្រូវ​បាន​ក្លែងបន្លំ ព្រោះ​ក្រុម​ប្រឹក្សា​បោះឆ្នោត​ជាតិ​មិន​បាន​បញ្ចេញ​​ព័ត៌មាន​លម្អិត​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៥ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៦ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ៩ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម