Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំមន្ត្រីជំនាញ ត្រូវជូនដំណឹងសមាជិក ប.ស.ស បង់ភាគទានយឺតយ៉ាវជាមុនសិន មុនអនុវត្តតាមច្បាប់

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ ប​.​ស​.​ស ណែនាំ​មន្ត្រី​ជំនាញ ​ត្រូវ​បន្ត​តាមដាន​សហគ្រាស ឬ ​សមាជិក ប​.​ស​.​ស​. ​ដែល​ភ្លេច​បង់​ ឬ​បង់​ភាគទាន​យឺតយ៉ាវ​ ដើម្បី​ជូនដំណឹង​ ឬ​ផ្ញើ​សារ​ឱ្យ​បង់​ភាគទាន​បាន​លឿន​មុន​កាល​កំណត់​ជាមុនសិន​ មុននឹង​អនុវត្ត​នីតិវិធី​តាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ប្រចាំខែ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ កាលពី​ថ្ងៃទី ​១៥​ សីហា លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​សាធារណជន ម្ចាស់​សហគ្រាស ឬ​គ្រឹះស្ថាន ក្នុង​ការផ្ដល់សេវា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ប​.​ស​.​ស​. បានរៀបចំ​ការចុះបញ្ជី​បុគ្គលិក និង​ការបង់​ភាគទាន​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ហើយ​ជាពិសេស​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក ក៏​អាច​ចុះឈ្មោះ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ NSSF Member បាន​ផងដែរ។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ ណែនាំ​ថា ទន្ទឹមនឹង​ការផ្ដល់​ភាពងាយស្រួល​ក្នុងការ​ចុះបញ្ជី និង​បង់​ភាគទាន តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ នាយកដ្ឋាន​ជំនាញ​ ត្រូវ​បន្ត​តាមដាន​ចំពោះ​សហគ្រាស គ្រឹះស្ថាន ឬ​សមាជិក ប​.​ស​.​ស​. ដែល​បាន​ចុះបញ្ជី​រួច ប៉ុន្តែ​ភ្លេច​បង់​ភាគទាន ឬ​បង់​ភាគទាន​មានការ​យឺតយ៉ាវ ត្រូវមាន​យន្តការ​រំលឹក ដាស់តឿន តាមរយៈ​ការទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ ការ​ផ្ញើ​សារ ឬ​ចេញ​លិខិត​ដោយផ្ទាល់ ដើម្បី​ជូនដំណឹង មុននឹង​អនុវត្ត​ការពិន័យ ឬ​ដាក់​ពាក្យបណ្ដឹង​តាម​នីតិវិធី​ច្បាប់​។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​បន្ថែមទៀតថា ​ជាមួយគ្នានេះដែរ នាយកដ្ឋាន​ជំនាញ​ ត្រូវធ្វើ​ការ​សិក្សា​លើ​យន្តការ​ជម្រើស​ក្នុង​ការបង់​ភាគទាន​ជាប្រចាំ​ឆ្នាំ ឬ​ជា​ប្រចាំឆមាស ឬ​ជា​ស្វ័យប្រវត្តិកម្ម តាម​កម្មវិធី​ធនាគារ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការបង់​ភាគទាន ជៀសវាង​ការ​ភ្លេច ឬ​យឺត​យ៉ាវ ក្នុង​ប្រការ​ណាមួយ។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា គិត​ត្រឹម​បំណាច់​ខែកក្កដា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់​ហើយ នៅ​ទូទាំង​ប្រទេស។

ក្នុងចំណោម​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់ ក្នុង​នោះ សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប​.​ស​.​ស ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និយោជន៍​ចំនួន ២៨៣ ៤២១ នាក់ និង​សមាជិក ប​.​ស​.​ស ដែល​ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៨៧ ៩០៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម