ជីវិតកម្សាន្ដ
វ័យ៣៦ឆ្នាំ តារាម៉ូដែល Candice ត្រូវប៉ាន់ប្រេនធំៗ ខណៈដែលនាងនៅតែខ្ញង់ស្អាត ដូចកាលនៅជំទង់
នាពេលថ្មីៗនេះ Candice Swanepoel ទើបតែបង្ហោះវីដេអូផ្សព្វផ្សាយខោអាវទ្រនាប់សម្រាប់ម៉ាកយីហោ Victoria’s Secret ។ ទោះបីជានាងមានអាយុ ៣៦ ឆ្នាំ និងសម្រាលកូនដល់ទៅពីរដងក៏ដោយ ក៏រូបសម្រស់នៅតែធ្វើឲ្យម៉ាកយីហោសម្លៀកបំពាក់មួយនេះជ្រើសរើសយករូបនាងជាងតារាស្រីវ័យក្មេងផ្សេងទៀតដែរ។
The Victoria’s Secret Angel បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ U Beauty ថា មែនទៅនាងគឺជាអ្នកស្រលាញ់ការហាត់ប្រាណ។ រាងកាយរបស់នាងស្គមស្គាំងណាស់ ដូច្នេះនាងត្រូវការហាត់ប្រាណរក្សាទម្ងន់បន្ថែមទៀត ដើម្បីរក្សារាងរៅឲ្យនៅតែស្រស់ស្អាតខ្ញង់ជាងមុនទៀត។ ជាធម្មតានាងចំណាយពេលប្រហែល៣០ នាទីក្នុងមួយថ្ងៃ ៤ ដងក្នុងមួយសប្តាហ៍ ដើម្បីកែលម្អរូបរាងជាមួយនឹងយូហ្គានិងប្រដាល់។ ជាមួយគ្នានេះ Candice តែងតែធ្វើលំហាត់ប្រាណកម្រិតមធ្យម មិនធ្វើលំហាត់ប្រាណខ្លាំងពេក ហើយការហាត់ប្រាណជួយឲ្យមនុស្សមានសម្រស់ស្រស់ស្អាតប្រសើរឡើងដល់សុខភាពផ្លូវចិត្ត។
ទាក់ទងនឹងរបបអាហារ តារាម៉ូដែលស្រីបរទេសដែលកើតក្នុងឆ្នាំ ១៩៨៨ បាននិយាយថា នាងចូលចិត្តធ្វើម្ហូបដោយខ្លួនឯង ហើយមិនធ្វើតាមរបបអាហារពេកទេ។ ក្នុងនោះនាងថែមទាំងនិយាយថា «ខ្ញុំមិនធ្វើតាមរបបអាហារជាក់លាក់ទេ ខ្ញុំញ៉ាំអ្វីក៏ដោយដែលរាងកាយខ្ញុំត្រូវការ ឬចង់បាន។ ខ្ញុំត្រូវញ៉ាំឲ្យបានច្រើនដើម្បីរក្សាទម្ងន់ ដូច្នេះខ្ញុំមានសំណាងដែលអាចញ៉ាំអ្វីបាន ប៉ុន្តែខ្ញុំផ្តោតលើអាហារដែលធ្វើឲ្យខ្ញុំ មានអារម្មណ៍ថាមានសុខភាពល្អ និងផ្តល់ថាមពលឲ្យខ្ញុំបន្ថែមទៀត។ ប្រសិនបើខ្ញុំនៅផ្ទះជាមួយកូនៗ យើងចូលចិត្តអាហារពេលព្រឹកផ្សេងៗគ្នា៖ ថ្ងៃខ្លះវាជាស៊ុត ថ្ងៃខ្លះវាជានំផេនខេក។ ខ្ញុំចូលចិត្តទឹកក្រឡុកនៅពេលព្រឹក ឬក្រោយសកម្មភាព។ ខ្ញុំចូលចិត្តអាហារចម្អិននៅផ្ទះ។ ជាធម្មតាយើងមានអង្ករ និងសណ្តែកក្នុងទូរទឹកកកសម្រាប់មួយថ្ងៃៗ។ អាហារប្រេស៊ីលដែលមានជាតិប្រូតេអ៊ីន បន្លែ និងសាឡាដ។ បន្ទាប់មក សម្រាប់អាហារពេលល្ងាច ខ្ញុំចូលចិត្តស៊ូស៊ី ឬម្ហូបអ៊ីតាលី»។
ដំបូន្មានដ៏មានតម្លៃបំផុតដែល Candice Swanepoel ធ្លាប់ទទួលបាននៅក្នុងទម្លាប់ថែរក្សាសម្រស់របស់នាងគឺ នៅឆ្ងាយពីព្រះអាទិត្យ ហើយភាពស្រស់ស្អាតចាប់ផ្តើមពីខាងក្នុងចេញមកក្រៅ។
សូមបញ្ចាក់ថា Candice Swanepoel កើតនៅឆ្នាំ ១៩៨៨ កម្ពស់ ១ម៉ែត្រ៧៨សង់ទីម៉ែត្រ នាងជាជនជាតិអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដ សម្រាប់យីហោខោអាវទ្រនាប់ដ៏ល្បីល្បាញ Victoria’s Secret ក្នុងឆ្នាំ ២០១០។ ក្នុងឆ្នាំ ២០១៣ Candice ត្រូវបានជ្រើសរើសឲ្យធ្វើជា Vedette របស់កម្មវិធី ហើយត្រូវបានបង្ហាញដោយស្លៀកខោក្នុងមានតម្លៃ ១០លានដុល្លារ។
យ៉ាងណា ដោយសារតែរូបរាងដ៏ស្រឡុន និងមន្តស្នេហ៍ដ៏មុតស្រួច Candice Swanepoel កំពុងសហការជាមួយទស្សនាវដ្តីធំៗជាច្រើនដូចជា Vogue, Elle និង Harper’s Bazaar ។ ក្រៅពីនេះ សម្រស់អាហ្រ្វិកខាងត្បូងក៏ត្រូវបានអ្នកម៉ាកម៉ូដលំដាប់ខ្ពស់ជាច្រើនស្វែងរកផងដែរ។ ក្នុងឆ្នាំ ២០១៥ នាង និងមិត្តប្រុស Herman Nicoli បានភ្ជាប់ពាក្យ និងមានកូនពីរនាក់ជាមួយគ្នា។ ទោះយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍មិនមានរយៈពេលយូរទេ។ ប្តីប្រពន្ធនេះបានបែកបាក់គ្នានៅឆ្នាំ ២០១៨៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារកំពូលទាំង ៥ ស្រីៗញ៉ាំជាប្រចាំ បានទាំងរាងស្អាត និងរឹងមាំពីខាងក្នុង
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចតេជោ៖ ខ្ញុំមិនទាន់អស់អំណាចទេ ខ្ញុំត្រូវការពារប្រជាជនរបស់ខ្ញុំ និងទឹកដីដ៏កម្សត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត