Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង តម្លៃ៤០លានដុល្លាររបស់រុស្ស៊ី ធ្លាក់នៅ ស៊ីបេរី

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tupolev Tu-22M3 តម្លៃ ៤០លានដុល្លារ បានធ្លាក់នៅតំបន់ស៊ីបេរី ភាគខាងកើតប្រទេសរុស្ស៊ី ដោយសារឆេះម៉ាស៊ីននៅលើអាកាស។

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tupolev Tu-22M3 (រូបថត៖ RIA Novosti)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសរបស់ក្រសួងនិងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT, «យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 បានធ្លាក់នៅកន្លែងគ្មានមនុស្សរស់នៅ នៃតំបន់ Irkutsk វេលាម៉ោង១០យប់ អំឡុងពេលហោះហើរជាប្រចាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែសីហា ប៉ុន្តែពីឡុតមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ»។

តំបន់ Irkutsk មានទីតាំងនៅស៊ីបេរី ភាគខាងកើតប្រទេសរុស្ស៊ី ពោលគឺឆ្ងាយពីតំបន់ភាគខាងលិច ដែលកងទ័ពរបស់លោក ពូទីននិងហ្សេលេនស្គី កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

Tu-22M3 ត្រូវបានសហភាពសូវៀត ផលិតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៦០។ យន្តហោះនេះ ​ហោះហើរសាកល្បងជាលើកដំបូងក្នុងឆ្នាំ១៩៧៧ ហើយដាក់ឲ្យធ្វើប្រតិបត្តិការនៅ៦ឆ្នាំក្រោយ រួចក៏បំពេញបេសកកម្មល្បាតនិងត្រៀមខ្លួនវាយប្រហារនាវាផ្ទុកយន្តហោះរបស់សត្រូវ។

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង Tupolev Tu-22M3 (រូបថត៖ Sputnik)

Tu-22M3 អាចផ្ទុកអាកាសយានិកបាន៤នាក់ ជាមួយល្បឿនកំពូល ១ ៥១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចវាយប្រហារក្នុងរង្វង់ ២ ៥០០ គីឡូម៉ែត្រ។

យន្តហោះនេះអាចផ្ទុកមីស៊ីលប្រឆាំងនាវា Kh-22/Kh-32 ចំនួន៣គ្រាប់ ដែលបាញ់បានចម្ងាយ ៦០០ គីឡូម៉ែត្រនិងក្បាលគ្រាប់ទម្ងន់១តោន។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចផ្ទុកមីស៊ីល Kh-15 ពី៦ទៅ១០គ្រាប់ និងមីស៊ីលល្បឿនលឿនជាងសំឡេង Kh-47M2 Kinzhal ចំនួន៤គ្រាប់ផងដែរ។

ក្រៅពីមីស៊ីល, យន្តហោះ Tu-22M3 ថែមទាំងអាចផ្ទុកគ្រាប់បែក FAB-250 ចំនួន៦៩គ្រាប់, គ្រាប់បែក FAB-500 ចំនួន១៨គ្រាប់ និងគ្រាប់បែក FAB-1500 ចំនួន៨គ្រាប់ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បង្អួតភាពខ្លាំង ហោះជាង ២ម៉ឺនគីឡូម៉ែត្រ ឥតឈប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម