ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា នាំអ្នកសារព័ត៌មានជិត៦០នាក់ ទៅផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់
ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចមួយរយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃ១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ រួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន, និងវៀតណាម សរុបចំនួនជិត៦០នាក់ មកពី៣៦ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា ការរៀបចំបេសកកម្មសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា បេសកកម្មលើកនេះ ជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។ សក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្កិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង ។ ល។ នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
ថ្ងៃដំបូង ក្លិបអ្នកកាសែត នឹងនាំអ្នកសារព័ត៌មានទៅកាន់ស្រុកវាលវែង ត្រង់ចំណុចភូមិសាស្ត្រឃុំប្រម៉ោយ និងបន្តទៅតំបន់ផ្លូវអន្ទង់អាំងនៅភ្នំ១៥០០ ។ ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មាន និងជួបសម្ភាសន៍ជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចថ្ងៃទី១។
នៅថ្ងៃទី២ ក្លិបអ្នកកាសែត នឹងនាំអ្នកសារព័ត៌មានចុះទៅឃុំអូរសោម ទីតាំងទំនប់វារីអគ្គីិសនី អាងស្តុកទឹក ស្ពានខ្ពស់ជាងគេនៅផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុង តំបន់បឹងក្រពើ សហគមព្រៃក្រវាញ ទឹកធ្លាក់ឆាយបីជាន់ ឆាយប្រុយ ឆាយរកា និងបន្តទៅទំបន់ស្ទាក់ទឹកដំណាក់អំពិល អាងប្រព្រឹត្តកម្មទឹក ស្ពានអាកាសវាងក្រុង ទីលានចាក់សំរាមស្តង់ដារនៅក្នុងក្រុងពោធិ៍សាត់ រួចបន្ដដំណើរទៅកាន់កីឡដ្ឋានតេជោក្រគរ តំបន់គម្រោងអេកូទេសចរណ៍កំពង់ប្រាក់ សួនសូឡាធំជាងគេ រោងចក្ររថយន្តហ្វត តំបន់គ្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកក្រគរ។ មុនបញ្ចប់ដំណើរទស្សនកិច្ចថ្ងៃទី២ ក្រុមអ្នកសារព័ត៌មាន នឹងជួបសម្ភាសន៍លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់។
នៅថ្ងៃចុងក្រោយ ក្រុមអ្នកសារព័ត៌មាន នឹងចុះទៅទីតាំងរោងចក្ររថយន្តអាគុយ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅខេត្តពោធិ៍សាត់។ នេះជាបេសកកម្មលើកទី៥ហើយរបស់ក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ, កែប, សៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។
ក្លិបអ្នកកាសែត អះអាងថា នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់