ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយបណ្តាប្រទេសមេគង្គ
ជំនួបនៅប្រទេសថៃ ប្រមុខការទូតកម្ពុជា និងចិន បានប្រកាសជាថ្មីពីការបន្តប្ដេជ្ញាចិត្តធ្វើការជាមួយបណ្តាប្រទេសមេគង្គទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅអនាគតរួមគ្នានៃសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសមេគង្គទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការកសាងអនាគតរួមគ្នានៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការនេះលើគ្រប់វិស័យ។
ការលើកឡើងរបស់ប្រមុខការទូតទាំងពីរនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៩ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ឆ្លៀតក្នុងឱកាសនេះ លោក វ៉ាង យី ក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានចាប់ផ្តើមការសាងសង់ព្រែកជីកហ្វូណនតេជោ និងបានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសចិនសម្រាប់គម្រោងនេះផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ ដែលរៀបចំឡើងនៅប្រទេសថៃ នឹងពិនិត្យឡើងវិញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលកន្លងមក ព្រមទាំងការកំណត់ទិសដៅអនាគតក្នុងវិស័យអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើប្រជាជន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងធនធានទឹក និងវិស័យផ្សេងៗទៀត។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ដែលមានការចូលរួមពី ៦ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងមហាអំណាចចិន។ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយជាគំរូកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។ ក្នុងនោះ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការថ្មីលើវិស័យអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត