Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង បង្ហាញ​ពី​ចំនួន​ប៉េងប៉ោង​សំរាម​ដែល​ក្រុង​ព្យុងយ៉ាង​បង្ហោះ​ចូល​ទឹកដីខ្លួន

បានផុស

នៅ

ក្នុង​រយៈពេល​ជាង​៨​ខែ​ឆ្នាំ​២០២៤ កូរ៉េ​ខាង​ជើង បាន​បង្ហោះ​ប៉េងប៉ោង​សំរាម​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន ១ ៥៦៧​ប៉េងប៉ោង។ នេះ​បើ​យោង​តាម​របាយការណ៍​​ពី​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជាតិ​កូរ៉េខាង​ត្បូង ដែល​​បញ្ចេញ​កាល​ពី​ថ្ងៃ​​ទី​១៥​ខែ​សីហា។

កង​កម្លាំង​កូរ៉េ​ខាង​ត្បូង​កំពុង​ប្រមូល​សំរាម​​ដែល​បង្ហោះ​តាម​ប៉េងប៉ោង​ពី​កូរ៉េ​ខាង​ជើង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​នេះ បាន​រាប់​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០២៤។ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​​ប្រើប្រាស់​កម្លាំង​​ក្រុម​ពន្លត់​អគ្គិភ័យ​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់ និង​ម៉ាស៊ីន​ពន្លត់​អគ្គិភ័យ​​ចំនួន ២៤០០​គ្រឿង ដើម្បី​ដោះស្រាយ​​បញ្ហា​នានា​ដែល​បង្ក​ឡើង​ដោយ​សារ​​​ប៉េងប៉ោង​សំរាម​ពី​ក្រុង​ព្យុងយ៉ាង។

កូរ៉េខាងជើង​ បាន​បង្ហោះ​ប៉េងប៉ោង​​ដែល​ពោរពេញ​ទៅដោយ​កាកសំណល់​ផ្សេងៗ​ ​ឆ្លងកាត់​ព្រំដែន​ទៅកាន់​កូរ៉េខាងត្បូង​តាំងពី​ចុងខែ​ឧសភា។ ការ​បង្ហោះ​ប៉េង​ប៉ោង​នេះ ធ្វើ​ឡើង​​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ផ្ទុក​ខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង​ដោយក្រុមអ្នករត់​គេចខ្លួន​ចេញ​ពី​​កូរ៉េ​ខាង​ជើង​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​​កូរ៉េ​ខាង​ត្បូង។

លោក Yang Bu-nam សមាជិក​សភា​កូរ៉េ​ខាង​​ត្បូង បាន​និយាយ​ថា ប៉េងប៉ោង​សំរាម​ចំនួន ៧១,៩% ឬ​ស្មើ​នឹង​ ១១២៦​ប៉េងប៉ោង បាន​ធ្លាក់​នៅ​​ក្នុង​​រដ្ឋធានី​សេអ៊ូល ដែល​ជា​ទីក្រុង​ស្ថិត​​​នៅ​ចម្ងាយ​ត្រឹម​តែ​២៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​​ពី​​ព្រំដែន​ជាមួយ​​​កូរ៉េ​ខាង​ជើង។ ក្រៅ​ពី​នោះ ប៉េងប៉ោង​សំរាម​បាន​ធ្លាក់​ចូល​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា ខេត្ត Gyeonggi ខេត្ត Gangwon ខេត្ត Gyeongsang និងខេត្ត Chungcheong ហើយ​វា​បាន​បង្ក​ផល​ប៉ះពាល់​ចំពោះ​​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង។

លោក Yang បាន​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​បង្កើត​វិធានការ​ជាក់ស្ដែង​មួយ ដើម្បី​បញ្ឈប់​បញ្ហា​ទាំង​នេះ ដូចជា ការ​​ទប់ស្កាត់​​ការ​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​​របស់​​ក្រុង​សកម្ម​ជន​កូរ៉េ​ខាង​ត្បូង​​​ចូល​ទៅ​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ជើង ជា​ដើម។

ក្រុម​សកម្មជន​កូរ៉េ​ខាង​ត្បូង ដែល​​បង្ហោះ​ប៉េងប៉ោង​​ទៅ​កូរ៉េ​ខាង​ជើង មាន​ឈ្មោះ​ថា «Free North Korea Movement» ហើយ​ពួក​គេ​​រាល់​គ្នា​សុទ្ធ​តែ​​ជា​​អ្នក​ដែល​ធ្លាប់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​​ការ​ដឹក​នាំ​របស់​កូរ៉េ​ខាង​ជើង។ ក្រុម Free North Korea Movement ​បាន​បញ្ជូន​ប៉េងប៉ោង ចង​ភ្ជាប់​ USB ផ្ទុក​នូវ​​​​ចម្រៀង K-Pop និង​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ផ្សេងៗ ជា​ពិសេស​ខិត្តប័ណ្ណ​រិះគន់​របប​ដឹក​នាំ​របស់​លោក គីម ជុងអ៊ុន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម