Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យ​ឯកជន​ថៃជឿថា​ ​នាយករដ្ឋមន្រ្តី​ថៃ​ថ្មី​ លោកស្រី​ ផែតងតាន នឹង​បន្ត​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​

បានផុស

នៅ

វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែល​ជា​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ភឿថៃ​ ​អាច​បន្តគោលនយោបាយសេដ្ឋកិច្ច​របស់រដ្ឋាភិបាលផ្សេង​ៗ​ដោយរលូន ​ពេល​លោកស្រី​ក្លាយ​ជា​នាយករដ្ឋមន្ត្រីថ្មី​​។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation មុន​ពេល​លោក​ស្រី​ត្រូវ​បាន​បោះ​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្រ្តីថៃ​​ទី​ ៣១ នា​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​លើស​លុប​នៅ​ក្នុង​សភា​ ហើយ​​នឹង​បន្ត​​វេន​ពី​លោក​ សេដ្ឋា ថាវីស៊ីន ដែល​តុលាការ​ធម្មនុញ្ញដក​តំណែង​កាល​ពី​ថ្ងៃ​ពុធ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ​លោកស្រី​ ផែតងតាន​ ​មានភាពថ្មីស្រឡាង​ផ្នែក​នយោបាយ ធៀបនឹងលោក​ Chaikasem Nitisiri ដែល​ជា​បេក្ខភាព​នយោបាយ​សំខាន់​មួយ​រូប​ទៀត​ ​ប៉ុន្តែ​​ភាព​ជា​​អ្នក​ជំនាន់ថ្មី​គឺ​ជា​កម្លាំង​ មិន​មែន​ជា​ឧបសគ្គ​ទេ​។ ​

លោកស្រី​ ផែតងតាន​ ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៣៧ ឆ្នាំ និង​ជា​កូន​ស្រី​របស់អតីតនាយករដ្ឋ​មន្រ្តី​ តាក់ស៊ីន ស៊ីណាវ៉ាត្រា បានចូលប្រឡូកក្នុងឆាកនយោបាយជាង១ឆ្នាំមុន ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រី​ម្នាក់​របស់គណបក្ស​ភឿថៃ។ លោក Kriengkrai ​លើក​ឡើងថា​ ​FTI ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រី​ ផែតងតាន​ ​គោលនយោបាយភាគច្រើនដែលដាក់ចេញដោយរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ នឹងបន្តដូចការគ្រោងទុក ប៉ុន្តែប្រហែលជាមិនមែនទាំងអស់នោះទេ ដោយសារស្ថានភាពនយោបាយ និង​ការ​ផ្លាស់ប្ដូរ​នៃ​សេដ្ឋកិច្ច​។

ចំណែក​ឯ​ ប្រធានសភាពាណិជ្ជកម្មថៃ (TCC) លោក Sanan Angubolkul វិញ​ បាននិយាយថា ​ក្រោយ​ការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី​នៅ​ថ្ងៃសុក្រនេះ​ រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃទំនងជានឹងបន្តគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនភាគច្រើន ដើម្បីស្តារទំនុកចិត្តឡើងវិញក្នុងចំណោមវិនិយោគិនថៃ និងបរទេស។

​លោកក៏សង្ឃឹមផងដែរថា រដ្ឋាភិបាលថ្មី​នឹងបន្តជំរុញការប្រកួតប្រជែងរបស់ប្រទេសថៃក្នុងកម្រិតអន្តរជាតិ និងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូបន្ថែមទៀត ដើម្បីជំរុញវិស័យនាំចេញ។

ភ្លាម​ៗ​ក្រោយ​ការ​​ជាប់​​ឆ្នោត​ គេ​មិន​ទាន់​ដឹង​ថា​លោក​ស្រី​ ផែតង​តាន​ នឹង​បន្ត​ ឬ​ដក​គោលនយោបាយ​សេដ្ឋកិច្ច​ណាមួយ​ ដែល​បន្សល់​ពី​លោក​ សេដ្ឋា នោះ​ទេ​។ ប៉ុន្តែ​​អ្នក​វិភាគ​នយោបាយ​ និង​សេដ្ឋកិច្ច​ មើល​ឃើញ​ថា​​ លោកស្រី​នឹង​បន្ត​គោលនយោបាយលើ​វិស័យ​ទេសចរណ៍ ខណៈ​មាន​ការ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាលពន្លឿន​គោលនយោបាយ​សេដ្ឋកិច្ច​ផ្សេង​ៗ​ ដូច​ជាការ​បញ្ចេញ​ថវិកា​ជាតិ​ជាដើម​។ ​

យ៉ាង​ណា​មិញ​ គម្រោង​​ «កាបូប​ឌីជីថល​» ដែល​គ្រោង​អនុវត្ត​នៅ​​​ត្រីមាសចុង​ក្រោយ​ឆ្នាំ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិល​ ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថា​ លោក​ តាក់ស៊ីន​ បញ្ជា​ឱ្យ​លោក​ស្រី​ ផែតងតាន​ ទម្លាក់​វា​ចោល​ ដោយ​សំអាង​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទន់ខ្សោយ​។ ​គម្រោង​ដ៏​ចម្រូង​ចម្រាស់​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណជាង​ ១២ ប៊ីលាន​ដុល្លារ​មួយ​នេះ​ ត្រូវ​បាន​​ក្រសួងហិរញ្ញវត្ថុថៃ​ព្យាករ​ថា​ នឹង​ជួយ​ជំរុញ​អត្រា​កំណើន​សេដ្ឋកិច្ច​ចន្លោះ​ពី​ ១,២ ដល់​ ១,៨ ភាគរយ​ បន្ថែម​ទៀតពី​លើ​ការ​ព្យាករ​ ២,៧ ភាគរយ​ សម្រាប់​ឆ្នាំ​ ២០២៤៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២១ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម