ព័ត៌មានជាតិ
កូរ៉េទទួលស្គាល់អំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការទូទាត់ឌីជីថលនៅកម្ពុជា
លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជាបានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។
ការលោកលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតធ្វើឡើងក្នុងជំនួបជាមយយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក ផាក បានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ ឯកឧត្តមបន្ថែមថា កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដែល
លោកបានថ្លែងថា៖«ក្នុងនោះជាង ៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ»។ លោកក៏បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា សាយប័រ ផងដែរ។
លោកស្រីបណ្ឌិតទេសាភិបាល ក៏បានថ្លែងលើកឡើងអំពីការផ្តល់កិច្ចសហប្រតិបត្តិការល្អពីភាគីកូរ៉េនាពេលកន្លងមក ដូចជាការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។
លោកស្រីបណ្ឌិត ជា សិរីលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារផងដែរ។
ជារួម លោកជំទាវទេសាភិបាល និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលភាគីសម្រេចបាន និងប្តេជ្ញាបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែជិតស្និទ្ធថែមទៀត។
កាលពីថ្ងៃទី១៦ខែឧសភា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុរបស់កូរ៉េចំនួន នចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តិទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។
ធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ខេអេច ឃ្យូអរ(KHQR) ថ្មីកាលពីដើមខែកក្កដាឆ្នាំ២០២២សម្រាប់ធ្វើការទូទាត់ប្រាក់តាមស្តង់ដារតែមួយ។ រហូតមកដល់បច្ចុប្បន្នកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយប្រទេសបីនៅក្នុងតំបន់រួមមានថៃ ឡាវ និងវៀត និងមានផែនការក្នុងការតភ្ជាប់ទៅកាន់បណ្តាប្រទេស៥ផ្សេងទៀតនាពេលដ៏ខ្លីខាងមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ