Connect with us

សេដ្ឋកិច្ច

កម្ពុជាឈរលេខ២ ​ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក

បានផុស

នៅ

នៅក្នុងរយៈពេល ៧ ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៨ ម៉ឺនតោន មានការកើនឡើង ៣៦,៧% គិតជាទឹកប្រាក់ជាង ១,០៩ ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាឈរលេខ២ជាបណ្តោះអាសន្ននៃប្រទេសនាំចេញច្រើនជាងគេលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា កម្ពុជាឈរលេខ២ ជាបណ្តោះអាសន្ន ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក។ គ្រាប់ស្វាយចន្ទីស្ងួត បច្ចុប្បន្ន មានតម្លៃ ៧ ៣០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤នេះថា កំណើននេះ មិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមរកឃើញថា ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនបាជាមួយបាតុភូត​អេលនីណូ (El Nino) ខណៈផ្ទៃដីដាំដុះក៏បានកើនឡើងបន្ដិចផងដែរ។

លោក អួន ស៊ីឡុតថ្លែងថា៖ «សមាគមស្វាយចន្ទីកម្ពុជាបានប្រកាសនៅខែកញ្ញា ឆ្នាំ ២០២៣ ពីបាតុភូតអេលនីណូ ដែល​កម្ពុជានឹងប្រឈម យើងក៏បានផ្ដល់ដំណោះស្រាយដល់សមាជិក និងកសិករទូទៅឱ្យត្រៀមខ្លួន ក្នុងការរក្សាផលឱ្យនៅល្អ»។

លោក អួន ស៊ីឡុតបន្តថា នៅពេលដែលកសិករគាត់បានធ្វើតាមការណែនាំរបស់សមាគមស្វាយចន្ទីកម្ពុជា បានធ្វើឱ្យ​ទិន្នផលរបស់ពួកគាត់មានការកើនឡើងគួឱ្យភ្ញាក់ផ្អើល ខណៈវិធីសាស្ត្រដែលយើងប្រាប់ដល់កសិករមានប្រសិទ្ធិភាពខ្ពស់។

លោក អួន ស៊ីឡុតបន្តថា៖ «ស្វាយចន្ទីជាប្រភេទដំណាំដែលធន់នឹងកម្ដៅ ខ្ញុំអាចនិយាយបានថា ក្ដៅកាន់តែខ្លាំង ទិន្ន​ផល​​ក៏បានល្អដែរ ប្រសិនបើយើងបានត្រៀមខ្លួនរួចជាមុន ប្រសិនបើយើងមិនអាចត្រៀមបានមុនទេផលអាចនឹងធ្លាក់ចុះពី ២០% ទៅ ៣០%»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម