Connect with us

ព័ត៌មានជាតិ

សិង្ហបុរី​ ជា​ប្រភព​ទុន​វិនិយោគ​​ផ្ទាល់​ធំ​ទាំង ១០ នៅ​កម្ពុជា ៥ ឆ្នាំ​វិនិយោគ​ជាង ៤០០ លាន​ដុល្លារ

បានផុស

នៅ

ប្រទេស​សិង្ហបុរីគឺ​ជាដៃគូពាណិជ្ជកម្ម និងវិនិយោគ​ដ៏សំខាន់មួយរបស់កម្ពុជា។ យោង​តាម​ទិន្នន័យ​ដែល​កត់ត្រា​ដោយ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភព​ទុន​វិនិយោគ​ពី​សិង្ហបុរី​ស្ថិត​ក្នុង​ចំណោម​ប្រភព​ទុន​វិនិយោគ​ផ្ទាល់ពីបរទេសឈានមុខទាំង ១០ ដែល​បានបណ្តាក់​ទុនវិនិយោគ​សរុប​ប្រមាណ ៤០០​លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធីបើកកម្មវិធីពិព័រណ៍​ធុរកិច្ចសិង្ហបុរី ២០២៤ នៅ​ផ្សារ​ទំនើប​អូឡាំព្យា​នៅ​ព្រឹកមិញ​នេះ លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​វិនិយោគ​របស់សិង្ហបុរីបាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ពិសេស​ក្នុង​វិស័យ​កម្មន្តសាល អចលនទ្រព្យ និង​បដិសណ្ឋារកិច្ច។

វត្តមាននៃ​ក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជា​ម៉ាក​ល្បីៗ ដូចជា Charles & Keith, Ya Kun និង 800super បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​សិង្ហបុរី​ពិតជា​បានជំរុញ​ការអភិវឌ្ឍរបស់កម្ពុជា។ នេះបើ​តាម​លោក ជា វុទ្ធី។

មន្រ្តីជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​ ​ក៏បានចែករំលែកនូវចំណុច​គន្លឹះ​មួយ​ចំនួន​ដែលបានទាក់ទាញ​​វិនិយោគិនសិង្ហបុរី​មកបោះទីតាំង​នៅកម្ពុជា ដូចជាកត្តា​មូលដ្ឋាន​សេដ្ឋកិច្ច​ដ៏រឹងមាំរបស់កម្ពុជា, កម្លាំង​ពលកម្ម​វ័យ​ក្មេង​និង​មានជំនាញ, ទីតាំង​យុទ្ធសាស្ត្រ​ដែលស្ថិត​នៅចំ​កណ្តាល​នៃ​មហាអនុតំបន់មេគង្គ​និងតំបន់​អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និង​ពហុភាគី​ជាមួយទីផ្សារធំៗ។

វិនិយោគិនទទួលបានផលប្រយោជន៍​ពីភាពងាយស្រួល​ក្នុងការប្រើប្រាស់​ថាមពលស្អាត និងបៃតង ដោយ​ប្រមាណ ៥៧% នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា​គឺទទួល​បានពី​ប្រភព​ថាមពល​កកើតឡើងវិញ។

រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្ពស់​ក្នុង​ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ព្រមទាំង​បានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែលកំពុងប្រតិបត្តិការ ព្រមទាំង​គម្រោងនាពេលខាងមុខ ដូចជា​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែល​តភ្ជាប់​ប្រទេស​កម្ពុជា​ទៅប្រទេសវៀតណាម និង​ប្រទេស​ថៃ ដែលជាលទ្ធផល​ជួយសម្រួលដល់​ការអនុវត្ត​យុទ្ធសាស្ត្រ “ប្រទេស​បូក” របស់​អាជីវកម្ម។

លោក ជា វុទ្ធី ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មីៗ ដូចជា​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប-​អង្គរ ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​កាលពីខែតុលាកន្លងទៅ ខណៈ​ដែល​អាកាសយានដ្ឋានអន្តរជាតិ​តេជោ ក៏​កំពុងត្រូវ​បានសាងសង់​និង​គ្រោង​បញ្ចប់ការ​សាងសង់​នៅ​ដំណាច់ឆ្នាំនេះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៍បានបើក​ការដ្ឋានសាងសង់គម្រោងជា​ប្រវត្តិសាស្ត្រ​ព្រែកជីក​ហ្វូណនតេជោ ដោយ​មានការ ប្រារព្ធពិធីអបអរសាទរទូទាំង​ប្រទេស។ បន្ថែមលើនេះ ការ​បង្កើត​តំបន់ត្រី​កោណអភិវឌ្ឍន៏កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីឆ្នាំ ១៩៩៩ បាន​ពង្រឹង​ជាបន្តបន្ទាប់​នូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ព្រំដែន និងវិបុលភាពសេដ្ឋកិច្ច ដែល​ផ្តល់​ផល​ប្រយោជន៍ដ​ល់ប្រទេសទាំងបី ដូចជាបណ្តាញផ្លូវថ្នល់កាន់តែប្រសើរ ការពង្រីក​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី និងការធ្វើឱ្យប្រសើរឡើងនូវការ​អភិវឌ្ឍវិស័យទេសចរណ៍។

នៅក្នុងឱកាសនោះ​ផងដែរ លោក ជា វុទ្ធី ក៏បានរៀបរាប់​សង្ខេបអំពី​ស្ថានភាពអភិវឌ្ឍន៍តំបន់​សេដ្ឋកិច្ច​ពិសេសនៅកម្ពុជា ដែលបច្ចុបន្បន្ន​មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន ២៦ កំពុងដំណើរ ដោយ​បានស្រូបទាញគម្រោង​វិនិយោគប្រមាណ​ជាង ៧០០ ក្នុងទំហំទុន​វិនិយោគ​សរុបប្រមាណ​ជាង ២៨ ប៊ីលាន ដុល្លារ​អាម៉េរិក និងបង្កើតការងារបានជាង ១៨០ ពាន់កន្លែង។

បន្ថែមពីនេះ លោក​ក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគ​និងអនុក្រឹត្យស្ដីពី​ការអនុវត្តច្បាប់ ដែល​ផ្តល់ជូន​វិនិយោគិន​នូវកញ្ចប់លើកទឹកចិត្តឆ្លាតវៃ, គោលនយោបាយនិងការបន្តដាក់​ចេញនូវ​វិធានការ​គាំទ្រ​របស់រាជរដ្ឋាភិបាលក្នុងការកែលម្អ​បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។

ថ្លែងក្នុង​ឱកាស​ពិព័រណ៍​ធុរកិច្ច​សិង្ហបុរី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ក៏​បានលើកទឹកចិត្ត​ដល់វិនិយោគិនសិង្ហបុរីដែលមានវត្តមានស្រាប់ពង្រីក​ការធ្វើ​អាជីវកម្មនៅកម្ពុជា និង​វិនិយោគិន​សិង្ហបុរីដែលមាន​សក្តានុពលពិចារណា​ជ្រើសរើស​កម្ពុជា​ជាគោលដៅវិនិយោគបន្ទាប់។

កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មាន​រៀបចំ​ពិធី​ពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើប​អូឡាំព្យា រាជធានី​ភ្នំពេញ ដែលរៀបចំដោយវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ដោយមាន​ការ​ចូលរួមពីសំណាក់លោក Albert Tan ប្រធាន​វេទិកាធុរកិច្ចវិនិយោគសិង្ហបុរី និងជាអនុប្រធាន​សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា, វិនិយោគិន និងធុរជនសរុបប្រមាណ ១២០នាក់។

កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ធុរជនសិង្ហបុរី ក្នុងការតាំងបង្ហាញផលិតផល និង​សេវាកម្ម ប្រកបដោយ​នវានុវត្តន៍ ព្រមទាំងស្វែងរកកិច្ចសហការជាមួយ​ដៃគូធុរកិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងដើរតួជា​វេទិកាដ៍សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង​សិង្ហបុរីផ​ងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍​ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! កូនស្រី​ពៅ​លោក ថាក់ស៊ីន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​៣១

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេង តម្លៃ៤០លានដុល្លាររបស់រុស្ស៊ី ធ្លាក់នៅ ស៊ីបេរី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រវត្តិត្រួសៗ​របស់​កូនស្រីពៅ​លោក​ថាក់ស៊ីន​ដែល​​ទំនង​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​ថៃ​​ទី​៣១​

Sokha Hotels

ព័ត៌មានពេញនិយម