ជីវិតកម្សាន្ដ
ក្លឹបអ្នកគាំទ្រដាក់ឡានតវ៉ាមុខអគារ HYBE ទាមទារឲ្យ SUGA ចាកចេញពី BTS ជាបន្ទាន់
រថយន្តតវ៉ាដែលផ្តល់មូលនិធិដោយសមាជិកមួយចំនួននៃក្លឹបអ្នកគាំទ្រផ្លូវការរបស់ BTS ដែលហៅកាត់ថា ARMY បានចាប់ផ្តើមធ្វើការជុំគ្នានៅជុំវិញទីស្នាក់ការកណ្តាល HYBE នៅតំបន់ Yongsan គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែសីហា នេះ។
រថយន្តដឹកទំនិញតវ៉ាមានសារទាមទារឲ្យ SUGA ចាកចេញពីក្រុម ក្នុងពេលដែលរូបគេត្រូវប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែសីហា ក្រោយបង្កឧបទ្ទវហេតុគ្រោះថ្នាក់ នៅពេលបើកបរម៉ូតូអេឡិចត្រូនិកម៉ូតូស្កូតឺឬ Electric Scooter ខណៈពេលស្រវឹងស្រាជោគជាំ។ នៅពេលនោះ កំហាប់ជាតិអាល់កុលក្នុងឈាមមានដល់ទៅ ០.២២៧% លើសពីដែនកំណត់ផ្លូវច្បាប់ ០.០៨% ដែលប៉ូលិសមានសិទ្ធអាចព្យួរអាជ្ញាប័ណ្ណ ព្រមទាំងផាកពិន័យ និងការដកហូតប័ណ្ណបើកបររបស់គាត់។
យ៉ាងណា ងាកមកកាន់ក្រុមរថយន្តតវ៉ាបានបង្ហាញសារ៨ចំណុចសមល្មមឲ្យ SUGA ដាច់ខាតត្រូវតែចាក់ចេញពីក្រុម BTS ជាបន្ទាន់។ ដែលនៅក្នុងនោះ មានន័យខាងក្រោមនេះ៖
១ អ្នកបានប្រាប់អ្នកគាំទ្រឲ្យឲ្យគោរពច្បាប់ ប៉ុន្តែអ្នកបែរជាប្រព្រឹត្តិអំពើក្រោមច្បាប់ DUI។
២ ថ្ងៃនេះគឺជាថ្ងៃ D-Day នៅពេលដែលអ្នកបើកបរស្រវឹង SUGA ចាកចេញពី BTS ។
៣ អ្នកបានទាត់អាជីព ១១ ឆ្នាំរបស់ BTS ដល់កម្រិត។ គ្មានអ្នកណាបើកបរស្រវឹងល្អជាងអ្នកទេ។
៤ ៧-១=៦ ARMY នឹងបំពេញចន្លោះនេះ ដូច្នេះអ្នកបើកបរស្រវឹង SUGA ចឹងរូបគេត្រូវចាកចេញពីក្រុមហើយ។
៥ SUGA ជាអ្នកបើកបរស្រវឹង គេគឺជាឧក្រិដ្ឋជន គេគួរតែចាកចេញពីក្រុម។
៦ បើកបរក្រោមឥទ្ធិពល ស្មើនេងខុសច្បាប់។ បើកបរម៉ូតូលើចិញ្ចើមផ្លូវ ស្មើនឹងខុសច្បាប់។ អំពើខុសច្បាប់ ព្រមទាំងអំពើខុសច្បាប់ ស្មើនឹង SUGA ។
៧ SUGA គ្រាន់តែចាកចេញពីក្រុមតាមឆន្ទៈរបស់អ្នក មុនពេលដែលអ្នកបង្អាប់ខ្លួនឯងតទៅទៀត។
៨ HYBE លាក់ឧក្រិដ្ឋជន ខណៈដែល SUGA លាក់ខ្លួននៅពីក្រោយក្រុមហ៊ុនរបស់គាត់។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១៣ ខែសីហា អ្នកគាំទ្របានដាក់កម្រងផ្កាចំនួន ២០នៅមុខអគារ HYBE ហើយក៏ទាមទារឲ្យ SUGA ចាកចេញពី BTS ផងដែរ។
ទាក់ទិននឹងរឿងរ៉ាវស្រដៀងគ្នានេះដែរ T.O.P អតីសមាជិក Big Bang គឺជាតារាតែម្នាក់គត់ដែលគេដឹងថា បានស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសស ពេលកំពុងបម្រើយោធា។ ក្នុងឆ្នាំ២០១៧ T.O.P ប្រឈមមុខនឹងការចោទប្រកាន់ពីបទគ្រឿងញៀន ខណៈពេលដែលបម្រើការជាមន្ត្រីប៉ូលិសជាប់កចិ្ចសន្យា។ គាត់បានបង្ហាញខ្លួននៅក្នុងក្រុមមួយ មុនពេលការកាត់ក្តីហើយបានសុំទោសជាសាធារណៈថា «ស្ថានភាពផ្លូវចិត្តបានរំខានដល់ខ្ញុំ និងគំនិតខុសឆ្គងបាននាំឲ្យមានកំហុសធ្ងន់ធ្ងរ ពិតជាសុំទោសទៅកាន់គ្រប់គ្នា» ។
ក្រោយពេលកើតហេតុ មុខតំណែងរបស់លោកត្រូវបានដកហូត ហើយត្រូវបានគេចាត់ទុកថា មិនស័ក្តិសមក្នុងការចូលបម្រើការងារជាមន្ត្រីយោធាវិញទេ ដោយលោកបានបំពេញកាតព្វកិច្ចយោធាជាបុគ្គលិកសង្គមកិច្ចជំនួសវិញ។ ប្រឈមមុខនឹងការរិះគន់ជាបន្តបន្ទាប់ T.O.P ស្រាប់តែប្រកាសចាកចេញពីក្រុមតែម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Bang Si Hyuk ទទួលសំណង ៧.៣លានដុល្លារ ពី HYBE ដ្បិតថាពេលនេះមានរឿងអាស្រូវច្រើនក្ដី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់