ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ចោទថា ណាតូ និងលោកខាងលិចជួយអ៊ុយក្រែនវាយចូលដីរុស្ស៊ី
លោក Nikolai Patrushev ជំនួយការដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីរុស្ស៊ី បានលើកឡើងនៅថ្ងៃសុក្រនេះថា លោកខាងលិច និងសម្ព័ន្ធមិត្តអង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិក បានចូលរួមដោយផ្ទាល់នៅក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនក្នុងតំបន់ Kursk លើទឹកដីប្រទេសរុស្ស៊ីកាលពីថ្ងៃទី៦ខែសីហា។
សហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិច ដែលចង់ជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី បាននិយាយថា អ៊ុយក្រែនមិនបានផ្តល់ការជូនដំណឹងជាមុនទេ ហើយថាទីក្រុងវ៉ាស៊ីនតោនក៏មិនជាប់ពាក់ព័ន្ធនឹងការវាយលុកនេះដែរ ទោះបីជាអាវុធដែលផ្តល់ដោយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានរកឃើញនៅលើដីរុស្ស៊ីក៏ដោយ។
លោក Patrushev បានច្រានចោលការអះអាងរបស់លោកខាងលិចនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia។ លោកថា៖ «ប្រតិបត្តិការនៅក្នុងតំបន់ Kursk ក៏ត្រូវបានគ្រោងទុកមុនផងដែរ ដោយមានការចូលរួមពីណាតូ និងទីភ្នាក់ងារពិសេសរបស់បស្ចិមប្រទេស។ បើគ្មានការចូលរួមនិងការគាំទ្រដោយផ្ទាល់ទេ ក្រុងកៀវនឹងមិនហ៊ានចូលទឹកដីរុស្ស៊ីឡើយ»។
ការប្រកាសរបស់លេខាធិការក្រុមប្រឹក្សាសន្តិសុខវិមានក្រឹមឡាំងរូបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេបញ្ជាការកំពូលរបស់អ៊ុយក្រែន បានប្រកាសថា ទីក្រុងកៀវបានបង្កើតបន្ទាយយោធាមួយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ហើយកងទ័ពអ៊ុយក្រែនកំពុងសម្រុកទៅមុខបន្ថែមទៀត បើទោះជាក្រុងមូស្គូកំពុងបង្កើនការលុកលុយនៅភាគខាងកើតប្រទេសអ៊ុយក្រែនក៏ដោយ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៦ ម៉ោង ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព