ព័ត៌មានជាតិ
ចិញ្ចើមថ្នល់ (Road Shoulder) មានតួនាទីជាគន្លងផ្លូវជំនួយ ពេលមានចរាចរច្រើនលើដងផ្លូវ
ចិញ្ចើមថ្នល់គឺជាគ្រឿងបង្គុំមួយរបស់រចនាសម្ព័ន្ធផ្លូវថ្នល់។ ពេលខ្លះចិញ្ចើមថ្នល់មានតួនាទីជាគន្លងផ្លូវចរាចរណ៍ជំនួយឬបន្ថែម (Additional Lanes) នៅពេលដែលមានទំហំចរាចរច្រើនដែលគន្លងផ្លូវចរាចរមិនអាចទទួលបាន។ នេះបើតាមសៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការងារជួសជុល និងសាងសង់ផ្លូវថ្នល់ សំណង់សិល្បការ្យ» របស់អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូន។
ជាទូទៅ ចិញ្ចើមថ្នល់ត្រូវសាងសង់ឡើងដោយដីក្រួសក្រហម (Laterite Shoulder) ឬស្រោចកៅស៊ូបាចថ្ម ១ ជាន់ (Single Bituminous Surface Treatment Shoulder)។
ចំពោះចិញ្ចើមដែលសាងសង់ឡើងដោយដីក្រួសក្រហម (Laterite Shoulder) ត្រូវសាងសង់ឡើងគោរពតាមលក្ខខណ្ឌដូចដែលបានកំណត់សម្រាប់ការសាងសង់ស្រទាប់គ្រឹះរង (នៅក្នុងចំណុចទី ៣ ស្រទាប់គ្រឹះរង) លើកលែងតែទំហំគ្រាប់ដីគឺត្រូវមានចំនួនភាគរយទំហំគ្រាប់ដីចូលក្នុងចន្លោះខ្សែកោងប្រភេទ A, B, C ឬ D។
ចំពោះចិញ្ចើមដែលសាងសង់ឡើងដោយកៅស៊ូបាចថ្ម ១ ជាន់ (Single Bituminous Surface Treatment Shoulder) ត្រូវសាងសង់ឡើងគោរពតាមលក្ខខណ្ឌដូចដែលបានកំណត់សម្រាប់ការសាងសង់ស្រទាប់ផ្ទៃថ្នល់ស្រោចកៅស៊ូបាចថ្ម១ជាន់ ឬ ០២ ជាន់ នៅក្នុងចំណុចទី ៥.១ (ស្រទាប់ ផ្ទៃថ្នល់ប្រភេទស្រោចកៅស៊ូ ១ ជាន់ ឬ ២ ជាន់)៕
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម១៣ ម៉ោង ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សាលាដំបូងរាជធានី បំភ្លឺជុំវិញការចាប់ខ្លួនលោក សាន អឿន