Connect with us

សេដ្ឋកិច្ច

មុខរបរចិញ្ចឹមត្រីអណ្ដែង ចំណាយដើមទុនតិច មានតម្រូវការទីផ្សារខ្ពស់

បានផុស

នៅ

មុខរបរចិញ្ចឹមត្រីអណ្ដែង ជាមុខរបរមួយដែលងាយស្រួលក្នុងការចិញ្ចឹម ដោយចំណាយដើមទុនតិចតួច ក្នុងការរៀបចំស្រះ ឬអាងចិញ្ចឹមចិញ្ចឹមប្រើរយៈពេលត្រឹមតែ ២ ទៅ ៣ខែ អាចប្រមូលផលលក់បាន និងមានទីផ្សារខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាច ឆន អាយុ៤៥ឆ្នាំ ម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ដឹងថា មុខរបរចិញ្ចឹមត្រីអណ្ដែងនេះ ជាការងារមួយដែលមានភាពងាយស្រួលជាងគេ ក្នុងចំណោមការងារវារីវប្បកម្ម ឬការចិញ្ចឹមត្រី ផ្សេងៗទៀត។ លោក បន្តថា ទាក់ទងនឹងបច្ចេកទេសចិញ្ចឹមត្រីអណ្ដែង វាប្រើរយៈពេលត្រឹមតែ ៣ខែតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះ ត្រីអណ្ដែង ងាយស្រួលលក់ចេញទៅកាន់ទីផ្សារ។

លោក ហាច ឆន បន្ថែមទៀតថា សម្រាប់ត្រីអណ្ដែង ក្នុងកសិដ្ឋាន អាចលក់ចេញទៅកាន់ទីផ្សារ ក្នុងតំបន់របស់លោកផង និងបាននាំចេញខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា៖​ ខេត្តមណ្ឌលគិរី រតនគិរី កំពង់ចាម និងរាជធានីភ្នំពេញ ក្នុងមួយខែ ប្រមាណជាង៥តោន។

លោក ហាច ឆន បានបញ្ជាក់ទៀតថា ចំពោះតម្លៃលក់ចេញវិញ ត្រីអណ្ដែង អាចលក់បានក្នុងតម្លៃបោះដុំបន្តចាប់ពី ៤៥០០រៀល​ ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកតម្លៃលក់រាយវិញ លក់បានចន្លោះពី ៩០០០រៀល ទៅ ១០០០០រៀល ក្នុងមួយគីឡូក្រាម។

ម្ចាស់កសិដ្ឋានរូបនេះ ក៏សូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងម្ចាស់កសិដ្ឋានផ្សេងៗទៀត ប្រសិនបើអាចគួរនាំគ្នាចិញ្ចឹមប្រភេទត្រីអណ្ដែងនេះ ឱ្យបានច្រើនឡើង ពីព្រោះតែរបរនេះពុំចាំាបាច់ចំណាយដើមទុនច្រើន ដោយគ្រាន់តែចំណាយទៅលើតង់ ឬ អាងចិញ្ចឹមតិចតួច តែអាចទទួលបានផលលឿន និងមានទីផ្សារខ្ពស់ ងាយស្រួលរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការរាជធានីច្រានចោលការផ្សព្វផ្សាយរបស់​អាខោនតិចតុកមួយចំនួនដែលយកវីដេអូតាំងពីឆ្នាំ២០១៣មកបង្ហោះបង្កើតព្រឹត្តិការណ៍ថ្មី

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ព្រំប្រទល់ខេត្តកណ្ដាល និងភ្នំពេញ សមត្ថកិច្ចដាក់គោលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារសុវត្ថិភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)

សន្តិសុខសង្គម៣ ម៉ោង មុន

ខេត្តតាកែវ មានសភាពស្ងប់ស្ងាត់ធម្មតា ពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃអាទិត្យយ៉ាងរីករាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់

សន្តិសុខសង្គម៣ ម៉ោង មុន

ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)

ចរាចរណ៍៨ ម៉ោង មុន

មួយឡានស្លាប់៦នាក់ របួសធ្ងន់ម្នាក់ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រថយន្ដ​ហាយឡែនឌ័របុកជាមួយរថយន្ដកុងតឺន័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យក្រសួងការពារជាតិ៖ សភាពការណ៍ថ្ងៃនេះ បង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស

សន្តិសុខសង្គម២ ម៉ោង មុន

ព្រំប្រទល់ខេត្តកណ្ដាល និងភ្នំពេញ សមត្ថកិច្ចដាក់គោលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម