ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ កត្តាសុខសន្តិភាព អនុញ្ញាតឱ្យយុវជនកម្ពុជា មានឱកាសប្រឡងយកអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស
នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់សម្រាប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៧៤ រូប។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ, លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន បានអនុញ្ញាតឱ្យសិស្ស និស្សិត យុវជនកម្ពុជា មានឱកាសប្រឡងយកអាហារូបករណ៍ទៅសិក្សានៅបរទេស ដើម្បីទទួលបានការអប់រំបន្ថែម ព្រមទាំងឱកាសសិក្សារៀនសូត្រទាំងជំនាញ ភាសា និងបច្ចេកវិទ្យាថ្មីៗ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត។
ទន្ទឹមនឹងនេះ, លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា និស្សិតម្នាក់ៗ គឺជាអ្នកការទូតរបស់កម្ពុជាមួយរូប ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ សុខសន្តិភាព ទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិកម្ពុជា ទៅដល់បណ្តាប្រទេសដទៃ ឱ្យបានស្គាល់កាន់តែច្បាស់ និងរក្សាបាននូវកិត្យានុភាពរបស់កម្ពុជា ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ