Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​នៅតាម​តំបន់​បន្ទប់​ជួល​អំពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ

បានផុស

នៅ

​ភ្នំពេញ ​៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​យិន គា អភិបាលរង និង​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣ ដឹកនាំ​ដោយ​លោក វ៉ា សាវឿន ជា​ចៅសង្កាត់ លោក សុទ្ធ សុជាតិ ចៅសង្កាត់រង រួមទាំង​ក្រុមការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ នៅតាម​បន្ទប់​ជួល​ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ឲ្យ​បាន​យល់ដឹង​អំពី​គំរោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម ហៅ​កាត់​ថា​(CLV DTA) និង​ណែនាំ​បងប្អូន​កុំ​ជឿ​តាម​ជន​អគតិ​នៅក្រៅ​ប្រទេស​មួយចំនួន ដែល​ញួ​សញុ​ង​អោយ​ចូលរួម​ធ្វើបាតុកម្ម ប្រឆាំង​រដ្ឋាភិបាល ស្របច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​សំណេះសំណាល​នេះ​ផងដែរ បាន​ធ្វើ​ឡើ​ង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤ ក្នុង​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជាមួយគ្នា​នោះ​ផង​ដែរ អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ពន្យល់​នែ​នាំ​ប្រជាពលរដ្ឋ និង កម្មករ​កម្មការិនី​រោងចក្រ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​កុំ​ឲ្យ​ជឿ​ពាក្យ​ញុះញង់​ពី​ក្រុម​ជ្រុលនិយម​មួយចំនួន​បាន​ធើ្វ​ការ​លាប​ពណ៌​រដ្ឋាភិបាល នឹង​កំណត់​ថ្ងៃ​ធើ្វ​បាតុកម្ម​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់។

លោក​អភិបាលរង ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​កុំ​ចាញ់កល​ញុះញង់​ពី​ក្រុម​ជ្រុលនិយម ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជឿជាក់​លើ​រដ្ឋាភិបាល​កម្ពុ​ជា ដោយមាន​ការដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ខិតខំ​កសាង អភិវឌ្ឍន៍ ការពារ​ស​និ្ត​ភាព ជូន​ប្រជាពលរដ្ឋ។

​សូម​រំលឹកថា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា – ឡាវ – វៀតណាម ហៅ​កាត់​ថា CLV- DTA គឺជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​កម្ពុ​ជា​ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​គោលបំណង ជំរុញ​សមាហរណកម្ម ខេត្ត​ទាំង​បួន​មាន មណ្ឌល​គី​រី – រតនគីរី – ក្រចេះ – ស្ទឹងត្រែង ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងបី ដោយ​ធ្វើយ៉ាងណា​ប្រែក្លាយ​តំបន់​នោះ​ទៅ ជា​ព្រំដែន មិត្តភាព សាមគ្គីភាព និង ការអភិវឌ្ឍ៕

​ដោយ ​៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទឹកជំនន់ធ្ងន់ធ្ងរ! ខេត្ត ឈៀងរ៉ៃ លុបចោលជើងហោះហើរ ចេញ-ចូល ទាំងអស់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​តំបន់​អាហ្វ្រិក៖​ទំនប់វារីអគ្គិសនីបាក់​នៅ​នីហ្សេរីយ៉ា ប៉ះពាល់មនុស្ស​ប្រមាណ​១លាននាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​ភ្លៀង​ខ្លាំង​នឹង​​ធ្លាក់​នៅថៃ​ ឡាវ រួម​ទាំង​​កម្ពុជា​ ខណៈទឹកទន្លេមេគង្គ​​បន្តហក់​ឡើង​​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សប្តាហ៍ក្រោយ ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារទីក្រុង ហូជីមិញ វិញម្តង អាចបង្កជាជំនន់

Sokha Hotels

ព័ត៌មានពេញនិយម