ព័ត៌មានជាតិ
លោក ដួង វីរ័ត្ន ក្រើនរំលឹកដល់អង្គការសង្គមស៊ីវិល កុំឱ្យជឿតាមការញុះញង់របស់ជនអគតិពាក់ព័ន្ធនឹង CLV-DTA
មានប្រសាសន៍ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅខេត្តប៉ៃលិន លោក ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិល កុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ការក្រើនរំលឹកនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅរីស័ត ប៉ែប៉ូរីយ៉ាលផាលែស ស្ថិតក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ថ្លែងក្នុងកិច្ចពិភាក្សានេះ លោក ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស តំណាងលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ ស ស បានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹង របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
លោកបានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លា និងវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិល អាចធ្វើសកម្មភាពទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
ជាមួយគ្នានេះ លោកបានអំពាវនាវកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែន របស់ប្រទេសទាំង ៣ដូចប្រសាសន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ចំណែក លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានផ្តាំផ្ញើអង្គការសង្គមស៊ីវិល បន្តធ្វើសកម្មភាព របស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៍បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល ជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?