Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពី​អាពាហ៍ពិពាហ៍ ៧ យប់ ៧ ថ្ងៃ ដូន​តា​ខ្មែរ​តាំង​ពី​ជំនាន់​ព្រះថោង នាងនាគ

បានផុស

នៅ

ប្រទេសខ្មែរ​មាន​​ប្រវត្តិ​កកើត​​រាប់​ពាន់​ឆ្នាំ​ ហើយ​​មាន​វប្បធម៌និងអរិយធម៌​ដ៏ល្អផូរផង់​តាំងពីបុរាណកាល​មក។ ​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ចំនួន នៅ​តែ​​ដក់ជាប់​ក្នុងផ្នក់​គំនិត​របស់​ប្រជាជន​ត​ជំនាន់ ​ទោះបី​វិទ្យាសាស្រ្ដ​រីកចម្រើន​យ៉ាងណាក៏​ដោយ​ដូចជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ឯកសារគេ​មិន​ដឹង​ថា​សង្គម​ខ្មែរចាប់ផ្ដើម​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ត្រឹមណា​មក​ទេ? គេអាចដឹងថា អាពាហ៍ពិពាហ៍​ដូនតា​ខ្មែរ​ចាប់ផ្តើម ​ផ្អែកតាម​ដំណាល​រឿង​​​ព្រះថោង​នាងនាគ ហើយ​តមក​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ក្រឹត្យក្រមមាន​រយៈពេល​ ៧ យប់ ៧ ថ្ងៃ។

ក្រុមការងារ​កម្ពុជា​ថ្មី សូម​បង្ហាញ​ពី​ដំណាក់​កាល​​រៀប​អាពាហ៍ពិពាហ៍​ពីសម័យ​បុរាណកាល​ តាម​រយៈ​សៀវភៅ​អរិយធម៌​ខ្មែរ​របស់​អ្នកស្រី ត្រឹង​ ងា។

ក.មុនពេលការ

១.ពីធីចែចូវ

មាតាបិតា​ខាង​កូនប្រុស កាល​បើ​សម្គាល់​ឃើញ​កូនស្រី​នរណា​ម្នាក់​គួរ​ជាទី​ពេញចិត្ត ហើយ​ចង់​បាន​ធ្វើ​ជា​អនាគត​កូនប្រសារ ត្រូវ​ពឹងពាក់​អ្នក​ស្រឡាញ់​ទុកចិត្ត​ណា​ម្នាក់ (​ហៅ​ថា​អ្នកផ្លូវ​) ឱ្យ​ចូល​ទៅ​ស៊ើប​មើល​ថា តើ​នាង​កញ្ញា​នោះ​នៅ​ទំនេរ​ដែរឬទេ ? ការ​ចែចូវ​ត្រូវ​មាន​បី​លើក​គឺ​៖

លើក​ទី​១ អ្នកផ្លូវ​គ្រាន់តែ​ចូល​ទៅ​សួរសុខទុក្ខ​តែ​ដៃ​ទទេ ។
លើក​ទី​២ អ្នកផ្លូវ​ចូលទៅ​តែ​ដៃទទេ​ទៀត ។ និយាយ​លេង​ពី​នេះ​ពី​នោះ ។ គ្រាន់តែ​ស្ទង់ចិត្ត​ថ្លើម​មាតាបិតា​ខាង​កូនស្រី ។​លើក​ទី​៣ បន្ទាប់​ពី​អ្នកផ្លូវ​គិតថា​មាន​សង្ឃឹម លើក​នេះ​ត្រូវមាន​ប្រដាប់​កំដរដៃ​បន្តិចបន្តួច​យក​ទៅ​ជាមួយ​ផងដូចជា បារី ម្លូ ស្លា ដាក់​ក្នុងពាន។

២.ការ​ស្តីដណ្តឹង​

ត្រូវ​ជូន​ព័ត៌មាន​ទៅ​គ្រួសារ​ខាង​ស្រី​ពី​កាលបរិច្ឆេទ​ដែល​ចូល​ស្ដីដណ្ដឹង។ អ្នក​ទទួល​ភារៈ​ចូល​ស្ដី​ដណ្ដឹង​ហៅថា អ្នកផ្លូវ​ចៅមហា ឯ​តំណាង​ខាងស្រី​ហៅថា​មេបា។ ពីធី​ស្ដីដណ្ដឹង​ប្រព្រឹត្តិ​ទៅ​បី​លើក៖

–លើកទី១: ស្រ្ដី​តំណាង​ខាង​ប្រុស​បី​នាក់​ប្រដាប់​ដោយ​នំនែក ស្លាម្លូ​កំដរដៃផង​ទៅ​ចូល​ស្ដីដណ្ដឹង តែ​មិន​ទាន់​បាន​សម្រេច​ទេ ចាំ​ពី​គ្រោះ​គ្នា​សិន។

–លើកទី២: ពិធី​ស៊ីស្លា​កន្សែង អ្នកផ្លូវបីនាក់ចូលជាលើកទី២ មាន​នំ​សម្ភារៈ​កំដរ​ដៃ​ដូច​លើក​មុន​មិនទាន់​បាន​សម្រេច​ទៀត​ គេ​រង់​ចាំ​អ្នក​ផ្លូវ​ប្រុស​ពីរ​មក​វិញ​ដោយ​នាំ​យក​កូនប្រុស​មក​មើល​ផង។

–លើកទី៣: ហៅថា​ស៊ីស្លា​ភ្ជាប់ពាក្យ

>អ្នកផ្លូវស្រីបីនាក់និងប្រុសបីនាក់«អ្នកផ្លូវ អ្នកមហា» នាំរណ្ដាប់ ច្រើនជាងមុនមាននំជាច្រើនប្រភេទ​ស្លាម្លូ អង្ករ ត្រីសាច់ បន្លែ ផ្លែឈើជាគូៗ មាសពេជ្រ​សម្លៀកបំពាក់ទៅជូនខាងស្រី ដោយនាំយកកូនប្រុសទៅជាមួយផង។

>ពិធីបង្ហាញខ្លួនកូនប្រុសស្រី​ទីបំផុតគេជូនបណ្ដាការនោះទៅឲ្យខាងស្រី។

>អាចឲ្យកូនប្រុសទៅបំរើផ្ទះខាងស្រី រហូតដល់ពេលរៀបការ តែទំនាក់ទំនង​រវាង​កូនប្រុស​ស្រី ត្រូវ​គោរព​ច្បាប់​យ៉ាងតឹង។

៣.ពីធីជូនកំនត់

>ពិធីស៊ីស្លា​កំណត់

គេ​ជ្រើសរើស​ថ្ងៃខែ​សម្រាប់រៀបមង្គលការលើកលែងខែដែលមាន២៩ថ្ងៃ(ខែឈ្មោល) ឬខែ​ចូលវស្សា។ គេចុះថ្ងៃខែលើក្រដាស​កំណត់​មួយ​គូប​ផ្សំ និង​រណ្ដាប់កំដរដៃ​ទៅជូន​ខាងស្រី ដើម្បី​អាន​ឲ្យភ្ញៀវ​ស្ដាប់ បន្ទាប់​មកអ្នកជូនស្លាកំណត់​ទៅមេបាពិសា។ មេបា​កំណត់​គ្រឿង​បណ្ដាការ​សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍៕

អត្ថបទ​​ក្រោយ កម្ពុជា​ថ្មី​នឹង​បង្ហាញ​ពី​ការរៀបចំ​ពិធី​​មង្គលការ មាន​ដំណើរការ​យ៉ាង​ដូចម្តេច?

សម្រួល៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម