Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល អំពាវនាវ​ឲ្យ​អ្នក​សម្របសម្រួល​ដាក់​សម្ពាធ​ក្រុមហាម៉ាស​លើ​បទ​ឈប់​បាញ់

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦​ខែ​សីហា បានអំពាវនាវឲ្យ​​ក្រុម​ប្រទេស​​អ្នក​សម្របសម្រួល​ ដែល​មាន​ដូចជា សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ជួយ​ «ដាក់សម្ពាធ» ក្រុមហាម៉ាស​ឲ្យ​ទទួលយកកិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់​អ៊ីស្រាអែល​ពាក់ព័ន្ធ​នឹង​បទ​​ឈប់​បាញ់​បី​ដំណាក់កាល ដែល​បាន​​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បានរៀបរាប់​ថា៖ «អ៊ីស្រាអែលសង្ឃឹមថា សម្ពាធរបស់ពួកគេនឹងនាំឲ្យ​ក្រុមហាម៉ាសទទួលយកគោលការណ៍ថ្ងៃទី​២៧​ខែ​ឧសភា ដើម្បីឲ្យ​ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងត្រូវបានអនុវត្ត»។

កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅរដ្ឋធានី Doha ប្រទេស​កាតា ត្រូវ​បានផ្អាកកាលពីថ្ងៃសុក្រ ប៉ុន្តែ​ក្រុម​អ្នកចរចា​នឹង​ជួបប្រជុំគ្នាម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់​សង្គ្រាម​រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏​ដូចជា​​​ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ខណៈដែលប្រធានាធិបតីអាមេរិក​ លោក បៃដិន បាននិយាយថា៖ «យើង​មិន​ទាន់​សម្រេច​វា​បាន​នៅ​ឡើយ​ទេ»។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់​សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បានប្រកាស​ថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញសំណើថ្មី​​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​កាលពីសប្តាហ៍មុន ដើម្បី​បិទចន្លោះប្រហោង​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​​បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​យ៉ាង​ឆាប់​រហ័ស។ ក្រុម​អ្នក​សម្របសម្រួល​នឹង​បន្ត​ធ្វើការ​លើ​សំណើ​​នោះ​បន្ថែម​ទៀត មុន​កិច្ច​ប្រជុំ​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

សេចក្តីថ្លែងការណ៍​ដដែល បាន​រៀបរាប់​ទៀត​​ថា កិច្ច​ចរចា​ផ្ដោត​សំខាន់​លើ​លទ្ធផល​ ​ដូចជា «ការសង្គ្រោះជីវិត ការ​នាំមកនូវ​ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សា និងការ​កាត់​បន្ថយភាពតានតឹងក្នុងតំបន់»។

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែល និង​ក្រុម​អ្នកសម្របសម្រួល​ បានចាប់ផ្តើម​កិច្ច​​ចរចា​ចុងក្រោយបំផុត ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។ យ៉ាង​ណា​មិញ ក្រុម​ហាម៉ាស​មិន​បាន​​ចូល​រួម​ដោយ​ផ្ទាល់​នោះ​ទេ តែ​​​ទទួល​បាន​​ការ​ផ្ដល់​​ព័ត៌មាន​សង្ខេប​អំពី​កិច្ច​ចរចា​​​ពី​ក្រុម​អ្នក​សម្របសម្រួល។

មេបញ្ជាការ​ជាន់​ខ្ពស់​ក្រុម​ហាម៉ាស លោក Izzat al-Raishq បាន​ប្រាប់​ថា បើ​តាម​ព័ត៌មាន​ទទួល​បាន​ពី​ក្រុម​អ្នក​សម្របសម្រួល​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​សីហា អ៊ីស្រាអែល​មិន​បាន​គោរ​តាម​អ្វី​ដែល​ធ្លាប់​​ព្រមព្រៀង​នឹង​គ្នា​​ពី​មុន​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៨ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម