ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល កោតសរសើរវឌ្ឍនៈភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកសរសើរពីវឌ្ឍនៈភាពនៃការដឹកនាំរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឆ្លើយតបទៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
ត្បិតមន្ទីរពេទ្យបង្អែកខេត្តកោះកុងនៅឆ្ងាយដាច់ស្រយោលពីរាជធានីភ្នំពេញ ក៏មន្ទីរពេទ្យមួយនេះមានការរៀបចំដឹកនាំអភិវឌ្ឍន៍បានល្អប្រសើរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យក្រសួងសុខាភិបាលដាក់ចេញអោយអនុវត្ត។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ថា ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង ពិតជាអនុវត្តបានល្អប្រសើរទាំងការផ្តល់សេវាពិនិត្យព្យាបាលជូនអ្នកជំងឺគ្រប់ស្រទាប់វណ្ណៈ មានសោភ័ណ្ឌភាព បរិស្ថានអនាម័យ រីឯក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យក៏ត្រូវបានអនុវត្តទៅបទបញ្ជាណែនាំត្រឹមត្រូវផងដែរ។
លោករដ្ឋមន្រ្តីសុខាភិបាលពន្យល់ទៀតថា ការរួមគ្នាលើកកម្ពស់ផ្តល់សេវាសុខាភិបាលរបស់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យក្នុងមូលដ្ឋានខេត្តកោះកុង ជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន ហើយផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋអ្នកមកទទួលសេវាសុខាភិបាល ដោយមិនចាំបាច់ទៅរកសេវានៅក្រៅប្រទេស។
លោកសាស្រ្តាចារ្យ ឈាង វ៉ា ក៏ហាមប្រាមដល់គ្រប់មន្ទីរពេទ្យរដ្ឋទូទាំងប្រទេសកម្ពុជា មិនត្រូវយកថវិកាពីការដឹកជញ្ជូនសង្រ្គោះអ្នកជំងឺពេលមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាដាច់ខាន។ ដោយឡែកមន្ទីរសុខាភិបាលខេត្តវិញ ត្រូវមានពង្រឹងកិច្ចសហការល្អជាមួយគ្លីនិកឯកជនចំពោះការផ្តល់ព័ត៌មាន គ្រប់គ្រង និងត្រួតពិនិត្យការផ្តល់សេវាសុខាភិបាលប្រកបវិជ្ជាជីវៈគ្រូពេទ្យឯកជនអោយត្រឹមត្រូវច្បាស់លាស់។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងលើកឡើងថា ទាំងមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តស្រុក មណ្ឌលសុខភាព បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ចេញនូវគោលនយោបាយជាតិ លើកកំពស់សុខមាលភាពរបស់ប្រជាជន តាមរយៈការអនុវត្តតាមវិស័យ ដោយមានការលើកកម្ពស់ទំនើប ភាវូបនីយកម្ម ប្រព័ន្ធផ្តល់សេវាសុខភាព ឆ្ពោះទៅសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោកស្រីអភិបាលខេត្ត គូសបញ្ជាក់ដែរថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយផ្នែកសុខាភិបាលនេះ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធគ្រប់វិស័យ ដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត បានខិតខំប្រឹងប្រែង បន្តការគាំទ្រ និងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាជនក្នុងខេត្តកោះកុង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល៕
អត្តបទៈសិរីវឌ្ឍនៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់