Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ជំងឺគ្រុនឈាម

បានផុស

នៅ

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ កងពលតូច​លេខ​៧០ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែលមាន​តួនាទី​ក្នុងការ​បាញ់ថ្នាំ​សម្លាប់​មូស សូម​បាញ់​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​បែបនេះ​ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៧​សីហា​នេះ ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើ​ក​យុទ្ធនាការ បាញ់ ថ្នាំ សម្លាប់ មូស​តាម ខណ្ឌ សង្កាត់ ភូមិ និង សហគមន៍ ក្នុង រាជធានី ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក៏បាន​ផ្ញើ​សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ដោយ​អាជ្ញាធរ​និង​កងកម្លាំង​របស់​យើង​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ​ជាក់ស្តែង​នៅ​ពេលនេះ កម្លាំង​របស់​យើង​មួយចំនួនធំ កំពុង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ទប់ស្កាត់​ក្រុម​អគតិ និង​ពួក​ជ្រុលនិយម ដែល​គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃទី​១៨​សីហា​ខាងមុខនេះ ហើយ​កម្លាំង​របស់​យើង​មួយចំនួនទៀត​បាន​យកមកប្រើ​ប្រាស់ ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺគ្រុនឈាម​ទៅតាម​ការណែនាំ​របស់​ស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​អភិបាល​បន្ត​ថា​ កងពលតូច​លេខ​៧០ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សូម​បាញ់ថ្នាំ​សម្លាប់​មូស​នេះ ឱ្យ​បាន​គ្រប់​ទីកន្លែង​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ពិសេស​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ​។

លោក​លើកឡើង​ទៀត​ថា ការងារ​បាញ់ថ្នាំ​សម្លាប់​មូស​នេះ​មើលទៅ​តូច​ទេ តែ​វា​បានផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ពោល​គឺ​បាញ់ថ្នាំ​សម្លាប់​មូស អាច​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម បើ​យើង​មិនបាន​បង្ការ​ទប់ស្កាត់​ទេ វា​នឹង​ធ្វើ​ឱ្យ​ក្មេង​មាន​ជំងឺគ្រុនឈាម កាលណា​កើតមាន​ជំងឺគ្រុនឈាម​លើ​កូន​របស់ខ្លួន​ហើយ យើង​ត្រូវ​ខាតបង់​ពេលវេលា​ក្នុង​ការមើល​ថែកូន​ផង និង​ត្រូវ​ខាតបង់​លុយកាក់​ថែមទៀត​។

ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ បាញ់ ថ្នាំ សម្លាប់ មូស​នេះ ក្រុមការងារ​បាន​បែង​ចែកជា​ក្រុម​ចុះ​បាញ់​នៅ ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៧ រួមមាន​៖ ខណ្ឌមានជ័យ ,​ខណ្ឌ​សែន សុខ ,​ខណ្ឌ​ពោធិ​សែន​ជ័យ ,​ខណ្ឌ​ឫស្សី​កែវ , ខណ​ទួលគោក ,​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌដូនពេញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម