Connect with us

ព័ត៌មានជាតិ

កសិដ្ឋានដាំខ្ញីទំហំ១៣ហិកតា នៅខេត្តពោធិ៍សាត់ រំពឹងប្រមូលផលបានពី៧៥ទៅ១០៥តោនក្នុង១ហិកតា

បានផុស

នៅ

កសិដ្ឋានដាំខ្ញីពូជចិនទំហំ១៣ហិកតា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ រំពឹងថានឹងប្រមូលបានពី៧តោនទៅ១០តោនក្នុង១ហិកតា។ នេះបើតាមម្ចាស់កសិដ្ឋានប្រាប់ក្រុមអ្នកសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់កសិដ្ឋានដាំខ្ញីពូជមកពីចិននេះ គឺ លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានដាំខ្ញីមួយកន្លែងលើ តាមលក្ខណៈបច្ចេកទេស ដែលដាំនៅជាប់នឹងមាត់ស្ទឹងអូរសោម ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមម្ចាស់កសិដ្ឋានខ្ញអូររសោមរូបនេះ បានឱ្យដឹងថា សម្រាប់ពូជខ្ញីនេះ គឺលោកបានដើរស្រាវជ្រាវនៅតាមបណ្តាប្រទេសមួយចំនួន ហើយចុងក្រោយលោកបានរកឃើញពូជខ្ញីនេះពីប្រទេសចិន ដែលសមស្របទៅនឹងស្ថានភាពធាតុអាកាសកម្ពុជា ពិសេសអាកាសធាតុក្នុងភូមិសាស្រ្តឃុំអូរសោម។ ជាដំណាក់កាលដំបូង ម្ចាស់កសិដ្ឋានបានដាំលើផ្ទៃដី១៣ហិកតា សម្រាប់ធ្វើជាពូជ ហើយដំណាក់កាលបន្ទាប់ គ្រោងពង្រីកផ្ទៃដីដល់ទៅ១០០ហិកតា ដើម្បីនាំទៅកាន់ទីផ្សារអាមេរិក។

លោក ហ៊ុល សុធា ឱ្យដឹងថា មូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោមធ្វើកសិកម្ម ដោយសារនៅទីនេះ អំណោយផលលើការដាំដុះប្រភេទដំណាំមើមទាំងដី និងអាកាសធាតុ។ 

លោកឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស នៅក្នុងដី១ហិកតា គឺត្រូវប្រើពូជខ្ញីប្រមាណ៦តោន និងប្រើប្រាស់កម្លាំងកម្មករចំនួន៥០នាក់ រួមទាំងអ្នកជំនាញផ្នែកកសិកម្មជនជាតិចិនម្នាក់។

តាមម្ចាស់កសិដ្ឋាន ខ្ញីពូជមកពីប្រទេសចិន អាចប្រមូលផលបានចន្លោះនៅអាយុ៦ខែទៅ៨ខែ។

គិតត្រឹមខែសីហា ខ្ញីរបស់លោកមានអាយុ៤ខែ  ខណៈបច្ចុប្បន្នក្នុងពេលខ្ញីមិនទាន់គ្រប់អាយុដកទៅលក់បាន កម្មករបានដកសាកល្បងគឺខ្ញីមួយគុម្ពមានទម្ងន់ចន្លោះពី១គីឡូ ទៅ១គីឡូកន្លះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម