Connect with us

សេដ្ឋកិច្ច

ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា

បានផុស

នៅ

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត តែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។

ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីងវីសាអ៊ីហ្វីនីតក្រេឌីតកាត របស់ធនាគារ យើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ឥណទានដែលគ្មានគូប្រៀប អាចធ្វើប្រតិបត្តិការតាមអនឡាញ និងទីតាំងហាងដោយផ្ទាល់យ៉ាងរលូន ក៏ដូចជាអត្ថប្រយោជន៍នៃការធ្វើដំណើរដែលសក្តិសមឥតខ្ចោះសម្រាប់បំពេញតម្រូវការជូនអតិថិជនរបស់យើង។” មានត្រឹមតែ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត នៅក្នុងដៃ ម្ចាស់កាតមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានរហូតដល់១លានដុល្លារអាមេរិក និងទទួលបានការអនុគ្រោះមិនបង់ការប្រាក់រយៈពេល៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង តំណាងឱ្យការរួបរួមគ្នានៃដំណោះស្រាយទូទាត់តាមរយៈឌីជីថលដ៏ទំនើប និងថ្មីបំផុត របស់ក្រុមហ៊ុនវីសា និងការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ ធនាគារ វីង ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនខ្លួន។” តាមរយៈការប្រើប្រាស់វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ម្ចាស់កាតអាចទទួលបានសាច់ប្រាក់ត្រលប់មកវិញរហូតដល់ទៅ ១,១% ឬ៥00ដុល្លារអាមេរិកលើការបញ្ជាទិញប្រចាំខែ។

អ្នកស្រី Ivana Tranchini មានប្រសាសន៍បន្ថែមទៀតថា៖ “ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបានបង្កើតនូវតម្រូវការពិតប្រាកដសម្រាប់សេវាធនាគារ ដែលបម្រើដល់តម្រូវការតែមួយគត់របស់ទីផ្សារ។ យើងមានមោទនភាពក្នុងការគាំទ្រធនាគារ វីង ក្នុងការឆ្លើយតបទៅនឹងតម្រូវការនេះ និងដាក់ចេញនូវសំណើពិសេសដែលផ្តល់នូវគុណតម្លៃ សុវត្ថិភាព និងភាពជឿជាក់ដល់អតិថិជនរបស់ពួកគេ។”

កាន់តែពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលរង់ចាំការហោះហើរ អតិថិជនទាំងអស់អាចប្រើប្រាស់ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត ដើម្បីចូលប្រើប្រាស់កន្លែងរង់ចាំក្នុងអាកាសយានដ្ឋាននៅជុំវិញពិភពលោក ឥតដែនកំណត់ អាចធ្វើការស្នើសុំកាតសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ៥កាត និងអាចប្រើប្រាស់កន្លែងរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។ បន្ថែមលើនេះ អតិថិជនក៏អាចទូទាត់តាមម៉ាស៊ីន POS និងតាមអនឡាញ នៅគ្រប់ទីកន្លែងជុំវិញពិភពលោកដែលមានទទួលការទូទាត់តាមរយៈវីសា ហើយក៏អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស ពីហាងដៃគូវីសាជាច្រើននៅទូទាំងពិភពលោកផងដែរ។

លោក ហាន ប៉េងក្វាង បានលើកឡើងថា៖ “វីសាអ៊ីនហ្វីនីតក្រេឌីតកាតរបស់យើង ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងទំនើបសម្រាប់គ្រប់សម័យកាល ដែលឆ្លុះបញ្ចាំងពីប្រណីតភាពខ្ពស់ ហើយសក្តិសមយ៉ាងល្អឥតខ្ចោះទៅនឹងចំណង់ចំណូលចិត្តបែបអភិជនភាពសម្រាប់អតិថិជន របស់យើង។

”វីសាអ៊ីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ត្រូវបានរចនាឡើងដោយគិតគូពីប្រណីតភាព និងសុវត្ថិភាព ដែលបង្ហាញពីការរចនាគ្មានលេខប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាមុខងារសុវត្ថិភាព EMV 3-D ដ៏ទំនើប ដែលធានានូវសុវត្ថិភាពខ្ពស់រាល់ការធ្វើប្រតិបត្តិការរបស់អតិថិជន និងម្ចាស់ហាង។មុខងារគ្មានលេខរបស់កាតនេះ នឹងបង្កើននូវវិធានការសុវត្ថិភាពបានកាន់តែខ្ពស់ ដែលជួយឱ្យអ្នកប្រើប្រាស់អាចបើក ឬបិទដំណើរកាត បានឆាប់រហ័សនៅនឹងចុងម្រាមដៃតាមរយៈអេប Wing Bank ផ្ទាល់តែម្តង ក្នុងករណីដែលកាតជ្រុះបាត់ ឬត្រូវបានគេលួច។ ដើម្បីរីករាយជាមួយប្រណីតភាព និងឯកសិទ្ធិជាច្រើនមិនធ្លាប់មានជាមួយវីសាអ៊ីនហ្វីនីតក្រេឌីតកាតរបស់ ធនាគារ វីង អតិថិជនគ្រាន់តែស្នើកាតនេះនៅតាមសាខាធនាគារ វីង ទូទាំងប្រទេស ដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយពោរពេញទៅដោយអភិជនភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម