សេដ្ឋកិច្ច
កម្ពុជាផលិតម្សៅថ្ម Quartz សម្រាប់ធ្វើថ្មម៉ាបសិប្បនិម្មិតនាំចេញទៅក្រៅប្រទេស
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មមួយនៅខេត្តព្រះវិហារ បានយកថ្មកែច្នៃធ្វើជាថ្មម៉ាបសិប្បនិម្មិត ដើម្បីផ្គង់ក្នុងស្រុក និងនាំចេញទៅអន្តរជាតិ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករក្រុមហ៊ុនរ៉ែថ្ម និងក្រុមហ៊ុនដែលខមនៅថ្ងៃទី ១៦ ខែសីហា នៅខេត្តព្រះវិហារថា បច្ចុប្បន្នកម្ពុជាបានយកថ្មពីក្រោមដីទៅធ្វើជាថ្មម៉ាបក្នុងការលក់ទៅប្រទេសចិន អាមេរិក និងជប៉ុនជាដើម។
លោក កែវ រតនៈបន្តថា៖ «កាលពីមុន យើងទិញថ្មម៉ាប ថ្មក្រានីតមកពីគេទាំងអស់ ឥឡូវយើងធ្វើការ៉ូ ធ្វើថ្មម៉ាប ប្រើក្នុងស្រុកហើយ នាំចេញទៅក្រៅប្រទេស បង្កើនចំណូល និងការងារឱ្យជាតិខ្មែរ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមហ៊ុនរ៉ែថ្ម បានឈានមួយជំហានទៀត នាំមុខគេក្នុងការកែច្នៃ យកថ្ម Quartz មកកិនជាម្សៅ ធ្វើជាម៉ាបសិប្បនិម្មិត ដើម្បីបង្កើនតម្លៃបន្ថែម។ ហើយថា ថ្មម៉ាបសិប្បនិម្មិតនេះ មានលក្ខណៈពិសេសជាងម៉ាបធម្មជាតិ ដោយសារ វាមិនជ្រាបទឹក ខណៈធ្វើកប៉ាល់ហោះ ឬទូកថ្លៃៗ គេចូលចិត្តប្រើម៉ាបនេះណាស់ ដែលវាមិនជាំទឹក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ