ព័ត៌មានអន្ដរជាតិ
ប្រជាជនកម្ពុជា ផឹកស្រាច្រើនបំផុត ជាប់លេខ៣ នៅអាស៊ីអាគ្នេយ៍
របាយការណ៍ដែលចេញផ្សាយគេហទំព័រ Statista កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញថា កម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ នៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសមានប្រជាជនផឹកស្រាច្រើនបំផុត ក្នុងឆ្នាំ២០២៣។
ក្នុងរបាយការណ៍នោះ, នៅឆ្នាំ២០២៣ ប្រជាជនកម្ពុជា០១នាក់ ផឹកស្រាជាមធ្យមអស់ ៩.៣៨លីត្រ។
ចំពោះចំណាត់ថ្នាក់លេខ១វិញ គឺបានទៅលើប្រទេសឡាវ ដែលជាមធ្យម ប្រជាជន០១នាក់ ផឹកស្រាអស់ ១១.៧១លីត្រខណៈលេខ២គឺវៀតណាម ដែលជាមធ្យម ប្រជាជន០១នាក់ ផឹកស្រាអស់ ៩.៧២លីត្រ។
បន្ទាប់ពីកម្ពុជាឈរលេខ៣, លេខ៤គឺបានទៅលើប្រជាជនថៃ ជាមធ្យម ០១នាក់ផឹកអស់ ៧.៧៩លីត្រ, លេខ៥ ហ្វីលីពីន (៦.២៦លីត្រ), លេខ៦ មីយ៉ាន់ម៉ា (២.៤លីត្រ), លេខ៧ សិង្ហបុរី (១.៨២លីត្រ) និងលេខ៨ ម៉ាឡេស៊ី (០.៨១លីត្រ)។
ដោយឡែក ប្រទេសដែលមានប្រជាជន ផឹកស្រាតិចបំផុតគឺ ឥណ្ឌូណេស៊ី ដែលជាមធ្យមមានត្រឹម ០.១១លីត្រក្នុងមួយនាក់ប៉ុណ្ណោះ បន្ទាប់មកគឺ ទីម័រ (០.៣៩លីត្រ) និងព្រុយណេ (០.៤៣លីត្រ)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា ជាប់លេខ១២លើលោក ជាប្រទេសសម្បូរមនុស្សស្រី ទាបៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani